អភិបាលខណ្ឌពោធិ៍សែនជ័យចុះធ្វើរដ្ឋបាលណែនាំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន
| ព័ត៌មានជាតិ
SHARE

អភិបាលខណ្ឌពោធិ៍សែនជ័យ ណែនាំឲ្យក្រុមយុវជនដែលចូលចិត្តការកម្សាន្តសប្បាយតាមក្លិបនៅពេលរាត្រីកុំបើកបរក្នុងពេលស្រវឹងនិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន បើមិនចង់មានទោសដែលនាំឲ្យខូចអនាគត។

ការចុះណែនាំធ្វើឡើងខណៈដែលលោកហែម ដារិទ្ធិអភិបាលខណ្ឌ បានដឹកនាំកងកម្លាំងចម្រុះចុះធ្វើរដ្ឋបាលតាមក្លិបកម្សាន្តនានាទូទាំងខណ្ឌពោធិ៍សែនជ័យកាលពីរាត្រីថ្ងៃទី២១ មករានេះ។

ជាមួយនឹងការចុះធ្វើរដ្ឋបាលតាមក្លិបកម្សាន្តក្នុងទីតាំងមួលដ្ឋានខណ្ឌពោធិ៍សែនជ័យលោកហែម ដារិទ្ធិក៏បានណែនាំឲ្យម្ចាស់ទីតាំងក្លិបកម្សាន្តត្រូវយកចិត្តទុកដាក់បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសុវត្ថិភាព ជាពិសេសទ្វារសុវត្ថិភាពនៅពេលមានបញ្ហាអគ្គិភ័យកើត ឡើងភ្លាមៗ លោកបន្ថែមថាម្ចាស់ទីតាំងត្រូវមានបំពង់សម្រាប់ពន្លត់អគ្គិភ័យនិងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីរាយការណ៍ប្រសិនណាបើមានការសង្ស័យពីសកម្មភាព ពាក់ព័ន្ធនឹងការប្រើប្រាស់ក៏ដូចជាការជួញដូរគ្រឿងញៀនផងដែរ។

គួរបញ្ជាក់ថាការចុះធ្វើរដ្ឋបាលនៅតាមទីតាំងផ្សេងៗនៅទូទាំងខណ្ឌមានការចូលរួមពី កម្លាំងអាជ្ញាធរចម្រុះទាំងសមត្ថកិច្ចប៉ូលិស កម្លាំងកងរាជអាវុធហត្ថ អភិបាលរងខណ្ឌផងដែរ ការចុះធ្វើរដ្ឋបាលធ្វើឡើងតាមបណ្តោយផ្លូវ២០០៤ ផ្លូវវេងស្រេង និងតាមបណ្តោយផ្លូវជាតិលេខ៤៕អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation