កម្ពុជា-កូរ៉េ ប្ដេជ្ញារក្សាសន្ដិភាព រវាងប្រទេសទាំងពីរឲ្យរឹងមាំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានអះអាងនឹងរួមគ្នារក្សាឲ្យបានរឹងមាំ នូវសុខសន្តិភាពឲ្យប្រជាពលរដ្ឋទាំងពីរ ដែលធ្វើដំណើរទៅវិញទៅមក។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Nak Yong Oh អគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេច ស ខេង លើកឡើងថា ក្រសួងមហាផ្ទៃមានភារកិច្ចធំៗចំនួន២ ៖ ទី១-ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២-ការងារគ្រប់គ្រងវិស័យ សន្ដិសុខសាធារណៈក្នុងសង្គម។

ចំពោះវិស័យសន្ដិសុខនៅកម្ពុជា សម្ដេចថា បច្ចុប្បន្នទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានការរីកចម្រើនខ្លាំង ទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ពិសេសបានផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។

ក្នុងន័យនេះ សម្ដេច ស ខេង មានប្រសាសន៍ថា “ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសទាំងពីរយ៉ាងណា ថែរក្សាឲ្យបានរឹងមាំនូវសន្ដិសុខ ជូនប្រជាពលរដ្ឋនៃប្រទេសទាំងសងខាង ដែលធ្វើដំណើរទៅកាន់ប្រទេសទាំងពីរនេះ គឺពលរដ្ឋកូរ៉េមកកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជា ធ្វើដំណើរទៅប្រទេសកូរ៉េ”។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការបណ្ដុះបណ្ដាល ធនធានមនុស្សនៅកម្ពុជាគឺជាចំណុចសំខាន់ ក្នុងការធ្វើឲ្យវិស័យគ្រប់គ្រងរដ្ឋបាល ថ្នាក់ក្រោមជាតិនៅកម្ពុជាទទួលជោគជ័យ។

សម្ដេច ស ខេង នឹងអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេស កូរ៉េ នាពេលខាងមុខនេះផងដែរ ហើយលោក Nak Yong Oh បញ្ជាក់ថា នឹងទទួលបានលទ្ធផលល្អប្រសើរ ។ ការបំពេញទស្សនកិច្ចរបស់សម្ដេចនៅកូរ៉េ មានគោលបំណងស្វែងយល់បន្ថែម ពីបទពិសោធន៍ល្អៗ ពាក់ព័ន្ធការងាររដ្ឋបាលដែនដី របស់កូរ៉េដែលទទួលបានជោគជ័យ៕អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation