ទុស្សេខ្សែភ្លើងបង្កឱ្យមានអគ្គិភ័យបឆាបឆេះផ្ទះពលរដ្ឋមួយខ្នងអស់ទាំងស្រុងនៅភូមិចាំយាម
| ព័ត៌មានជាតិ
SHARE

កោះកុង៖ ម្ចាស់ផ្ទះឈ្មោះ សៅ ឆយ ភេទប្រុស អាយុ ៦៣ឆ្នាំ មាទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ១ខ្នងអស់ទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី២០ មករា ២០១៩ ធ្វើឱ្យបាត់បង់ទ្រព្យអស់ជាច្រើន រួមមាន ប្រាក់រៀល ៨លានរៀល, ទូរស័ព្ទ ១គ្រឿង, ទូត្រជាក់ ១គ្រឿង, ក្បាលវីស៊ីឌី ១គ្រឿង, ម៉ាស៊ីនបោកខោអាវ ១គ្រឿង និងសម្ភារប្រើប្រាស់ មួយចំនួនធំទៀត។

តាមការបញ្ជាក់ពីនាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ឱ្យដឹងថា ផ្ទះដែលបានឆេះទាំងស្រុងខាងលើនេះ មានកពស់២ជាន់ ដែលជាន់លើសង់អំពីឈើ និងជាន់ក្រោមសង់ពីថ្ម ទំហំ ៧ម៉ែត្រ គុណ១២ម៉ែត្រ។

លោកវរសេនីយ៍ឯក ជា សារិន អធិការស្រុកមណ្ឌលសីមា បានឱ្យដឹងថា មូលហេតុដែលបង្កឱ្យកើតអគ្គិភ័យនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ក្រុមការងារពន្លត់អគ្គិភ័យរបស់ស្រុកមណ្ឌលសីមា សហការជាមួយក្រុមហ៊ុន LYP co.Ltd បានប្រើប្រាស់ឡានទឹកអស់ចំនួន៣ឡាន ទើបវិលរកសភាពការណ៍ស្ងប់ដូចដើមវិញ ហើយជាសំណាង ពុំមានគ្រោះអ្វីដល់មនុស្សទេ៕ (អត្ថបទ៖តាំង ស៊ុននី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation