កងទ័ពជើងគោកស្នើឲ្យពលរដ្ឋក្នុងខេត្ត ៣ កុំមានការភ្ញាក់ផ្អើលជាមួយនឹងការចល័តទ័ពនៅថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករានេះកងពលតូចអន្តរាគមន៍លេខ១៤ នៃកងទ័ពជើងគោក បានជូនដំណឹងទៅដល់អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួនបី រួមមានខេត្តពោធិ៍សាត់,ខេត្តកំពង់ឆ្នាំងនិង ខេត្តកំពង់ស្ពឺ ដោយបញ្ជាក់ថានៅថ្ងៃទី ២០ ខែមករាឆ្នាំ២០១៩ នាវេលាម៉ោង៦ និង៣០នាទីព្រឹក កងពលតូចអន្តរាគមន៍លេខ១៤ នឹងធ្វើការចល័តទ័ពតាមក្បួនរថយន្តពីកងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងនៅក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ចំណុចភ្នំបាយឃ្លះ តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ស្រុកក្រគរ ខេត្តពោធិ៍សាត់,ក្រុងកំពង់ឆ្នាំង,ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺទៅកាន់កងពលតូចលេខ៩៩ ហើយស្នាក់នៅទីនោះរយៈពេល៥ថ្ងៃ ដើម្បីត្រៀមចូលរួមពិធីថ្ងៃបង្កើត អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយរហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ចប់កម្មវិធីនឹងត្រឡប់មកអង្គភាពវិញតាមភូមិសាស្ត្រដូចដែលបានជម្រាបជូនខាងលើនេះ។


តាមរយៈការជូនដំណឹងនេះ កងពលតូចអន្តរាគមន៍លេខ១៤ បានស្នើឲ្យអាជ្ញាធរដែនដី ក៏ដូចជា ប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រដែលបានជម្រាបជូន កុំមានការភ្ញាក់ផ្អើល និងជ្រាបជាពត៌មាន។


ស្របគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ ក៏ បានចេញសេចក្តីជូនដំណឹង ស្តីពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីបង្ការកុំឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation