​ស.ស.យ.ក៖ ក្រុមហ៊ុនពាក់ព័ន្ធត្រូវបញ្ឈប់សកម្មភាព ហើយសូមទោសកម្ពុជា នូវទង្វើដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អត្តសញ្ញាណជាតិខ្មែរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសថាក្នុងនាមជាស្ថាប័នដែលតែងតែចូលរួមលើកកម្ពស់វប្បធម៌​ និងកិត្យានុភាពជាតិ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏ដូចជាប្រជាជាតិខ្មែរពិតជាមិនអាចព្រងើយ​កន្តើយ​បានឡើយ​ចំពោះរាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌​ និងគុណតម្លៃមហាសាល​នៃ អត្តសញ្ញាណជាតិខ្មែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ថា ក្រុមគ្រួសារស.ស.យ. ក ពិតជាមានសេចក្តីទោមនស្សក្រៃលែង ក្រោយទទួលបានព័ត៌មានស្ដីពីការផលិតនិងការចរាចទិញលក់ទំនិញនៅលើប្រព័ន្ធអ៊ីនធឺណិតនៃក្រុមហ៊ុន Amazon ក្នុងនោះមានដូចជា កម្រាលជើងក្នុងបន្ទប់ទឹក, គម្របបង្គន់អនាម័យ ដែលមានការរចនាដោយប្រើប្រាស់រូបភាពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា,រូបភាពប្រាង្គប្រាសាទនានានៃរមណីយដ្ឋានអង្គរ និងរូបភាពនៃវត្ថុសិល្បៈខ្មែរផ្សេងទៀត ដែលការផលិតនិងចរាចលក់ទំនិញទាំងអស់នេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ជាពិសេសគុណតម្លៃដ៏មហាសាលរបស់បេតិកភណ្ឌជាតិនិងអត្តសញ្ញាណជាតិខ្មែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា បន្តទៀតថា ស.ស.យ.កសូមគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការនានារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយនៅតាមប្រព័ន្ធសង្គមនានា ការបញ្ឈប់ការលក់ដូរផលិតផលទាំងអស់នេះរបស់ក្រុមហ៊ុន Amazon និងជាពិសេសឲ្យក្រុមហ៊ុនពាក់ព័ន្ធប្រមូលផលិតផលដែលផលិតរួចនិងបញ្ឈប់ជាបន្ទាន់នូវការរចនានិងផលិតជាបន្តទៀត។

សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងការជឿជាក់យ៉ាងមុតមាំថា បណ្ដាក្រុមហ៊ុនពាក់ព័ន្ធនឹងបញ្ឈប់សកម្មភាពដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អត្តសញ្ញាណជាតិខ្មែរទាំងនេះនិងធ្វើការសុំអភ័យទោសចំពោះសកម្មភាពពាណិជ្ជកម្មដែលជាការមាក់ងាយនិងបន្ទាបបន្ថោកមកលើវប្បធម៌ដ៏ល្អផូរផង់និងជាដួងព្រលឹងជាតិខ្មែរនេះ។

សូមអានសេចក្តីថ្លែងការណ៍របស់ ស.ស.យ.ក៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation