ហ្គេមត្រីជាច្រើនកន្លែងបើកលេងយ៉ាងពេញបន្ទុកក្នុងខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ ខណៈអាជ្ញាធរក្រុងហាមឃាត់មិនឲ្យមាន​
| ព័ត៌មានជាតិ
SHARE

ផ្ទះមេឈ្មោះសូយ នៅភូមិទ្រា១ ផ្លូវលំ ផ្ទះលេខ១០ ទល់មុខរបងចំហៀងខាងលិចវត្តស្ទឹងមានជ័យ។ មួយទៀត ផ្ទះឈើលើផ្លូវ ២៧១ ទល់មុខចំហៀងស្ពានអាកាសស្ទឹងមានជ័យ របស់មេឈ្មោះសូយ។

ទាក់ទងករណីនេះលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យបានឲ្យដឹងថា គណៈបញ្ជាការខណ្ឌទើបតែចុះល្បាតមើលតាមគោលដៅ ដោយលោកបានបង្ហាញរូបភាពនៅទីតាំងផ្ទះមួយល្វែងដែលជាអតីតកន្លែងបើកហ្គេមត្រី គឺលោកចង់បង្ហាញថា គ្មានហ្គេមត្រីនោះទេ ដែលផ្ទុយពីអ្នកភូមិរាយការមក។

ដោយឡែកនៅឯខណ្ឌដូនពេញក៏មានច្រើនកន្លែងដែរ ដូចជារូបភាពបង្ហាញនេះគឺជាអាជីវកម្មរបស់លោកផ្កាយ១ម្នាក់រហស្សនាមវេហា ជាថៅកែទូហ្គេមលំដាប់លេខ១នៅកម្ពុជា ហើយក៏ជាអ្នកបម្រើការងារនៅក្រសួងមហាផ្ទៃផងដែរ។ រូបភាពទីតាំងទូហ្គេមគឺជ្រកក្រោមរូបភាពហាងស៊ុប sky fun ស្ថិតនៅចិញ្ចើមផ្លូវលេខ៦៣ កែងស្តុបអារយ៉ង់ មហាវិថីត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

សេចក្ដីរាយការណ៍បន្តថា លោកវេហានេះក៏មានអាជីកម្មតម្លើងទូហ្គេមត្រីសម្រាប់លក់នៅខណ្ឌប្លុកបឹងត្របែក នឹងបើកហ្គេមបាញ់ត្រីជាច្រើនទីតាំងនៅរាជធានីភ្នំពេញ កំពង់សោម នឹងបណ្ដាខេត្តមួយចំនួនទៀត ជាមួយថៅកែចិនម្នាក់។

ទាក់ទងនឹងការលើកឡើងនេះដែរ លោកវេហា មិនទាន់អាចសុំការបកស្រាយបាននៅឡើយដោយលោកមិនទាន់ឆ្លើយតបនៅនឹងសំនួរដែលក្រុមការងារយើងបានផ្ញើទៅកាន់លេខទូរស័ព្ទលោក៕
(អត្ថបទ៖ យ៉ង សុភា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation