​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជំរុញឲ្យបង្កើនយកចិត្តទុកដាក់លើគុណភាពសំណង់​
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅតែបង្ហាញក្តីបារម្ភចំពោះគុណភាពសំណង់ដែលបាន និងកំពុងសាងសង់ ដោយមិនទាន់អាចគ្រប់គ្រងបានទាំងស្រុង ដោយអះពាវនាវដល់អ្នកអភិវឌ្ឍន៍វិស័យសំណង់ ឲ្យរួមគ្នាផ្តោតការយកចិត្តទុកដាក់រួមចំពោះគុណភាពសំណង់នៅកម្ពុជា។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លើកឡើងថា រឿងរ៉ាវក្នុងវិស័យសំណង់ត្រូវបានធ្វើយ៉ាងល្អប្រសើរច្រើនមកហើយ ប៉ុន្តែរឿងដែលនៅសេសសល់តិចតួចទាក់ទងនឹងការគ្រប់គ្រងគុណភាព នៅចោទជាបញ្ហានៅឡើយ។

ឯកឧត្តម បានអះអាងថា នៅសេសសល់បញ្ហា ដែលត្រូវរួមគ្នាធ្វើគឺ បង្កើនគុណភាពដែលចាត់ទុកថា វានៅតែជាបញ្ហា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យ ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថានទាំងអស់ បង្កើនការត្រួតពិនិត្យគុណភាពសំណង់ឲ្យបាច្បាស់លាស់ ដើម្បីផ្តល់នូវសុវត្ថិភាព និង ផាសុកភាព ដល់ប្រជាពលរដ្ឋ ដែលជាអតិថិជនទិញនូវសំណង់សម្រាប់ស្នាក់នៅ។

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យឃើញថា គិត ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ច បានផ្តល់អាជ្ញា បណ្ណជូនក្រុមហ៊ុនអភិវឌ្ឍលំនៅស្ថាន សរុបចំនួន ២១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣.៣៧៥លានដុល្លារអាមេរិក។


ក្នុងចំណោមគម្រោងដែលទទួលបានអាជ្ញាបណ្ណ ក្នុងនោះ គម្រោងបុរីមានចំនួន ១៣២ គម្រោង ស្មើនឹង ៣.១៩៩៧ផ្ទះ និងអគារសហកម្មសិទ្ធិមានចំនួន ៨១គម្រោង ស្មើនឹង២៩.៦១២បន្ទប់ (យូនីត)។

វិស័យសំណង់ គឺជាចំណុចស្នូលដ៏សំខាន់មួយ នៃការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា ហើយមកទល់បច្ចុប្បន្ន ឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា បានបង្កើតរហូតដល់ ប្រមាណ ១ភាគ១០ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស និងបានបង្កើតការងារដោយផ្ទាល់ និងមិនផ្ទាល់សម្រាប់ប្រជាពលរដ្ឋជាច្រើន។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation