ចម្ការផ្កាឈូករតន៍ មួយកន្លែងនៅស្រុកត្បូងឃ្មុំ កំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក
| ព័ត៌មានជាតិ
SHARE

ចម្ការផ្កាឈូករតន៍ ប្រមាណ៤ហិកតា ដែលមានទីតាំងនៅ ភូមិជីរោ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរជាតិ។

បើតាមម្ចាស់ចម្ការ លោក សុ ផល បានអោយដឹងថា ក្នុងមួយថ្ងៃៗ មានអ្នកមកទស្សនា និងថត រូបកម្សាន្តយ៉ាងច្រើនកុះករ ធ្វើឲ្យលោក និងប្រជាពលរដ្ឋ នៅទីនេះ អាចទាញយកផលប្រយោជន៍យ៉ាងច្រើន ដូចជាការលក់វត្ថុអនុស្សាវរីយ៍ បន្លែធម្មជាតិ និង អាហារជាដើម។

ម្ចាស់ចម្ការរូបនេះ បានឲ្យដឹងទៀតថា ការដាំដុះផ្កាឈូករតន៍នេះ គឺដំបូង ក្នុងគោលបំណងបម្រើឲ្យការចិញ្ចឹមសត្វឃ្មុំ។ ប៉ុន្តែ ២ឆ្នាំមកនេះ គាត់ អាចទាញយកប្រយោជន៍បាន ច្រើនមុខបន្ថែមទៀត ពីការមកទស្សនា និងថតរូបកម្សាន្តរបស់ភ្ញៀវទេសចរ។

សូមជម្រាបថា បើប្រជាពលរដ្ឋ មានបំណងចង់ទស្សនា លំហែរកម្សាន្តបែបធម្មជាតិ និងផ្តិតរូបផ្កាដ៏ស្រស់ស្អាតនេះ គឺអាចទៅទស្សនាបាន ដែលមានទីតាំងនៅឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ដោយធ្វើដំណើតតាមផ្លូវបេតុងជាប់ស្ពានគីស៊ូណា ទៅទិសខាងជើងប្រមាណ ៣ ឬ ៤ គីឡូម៉ែត្រប៉ុណ្ណោះ៕
(អត្ថបទ និងរូបភាព៖ ជឹង សេងឡុង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation