សម្តេចតេជោ៖ ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ទើបយើងអាចធ្វើអ្វីគ្រប់បែបយ៉ាង
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការ ដោយបញ្ជាក់ពីជោគជ័យរបស់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនិងរៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិនានា។

សម្តេចតេជោហ៊ុន សែន បានសរសេររៀបរាប់ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា
« សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
មួយរយៈកាលកន្លងទៅនេះ ប្រទេសក្នុងតំបន់ និងពិភពលោកបានឃើញកម្ពុជាមានការរីកចម្រើនខ្លាំងទៅមុខគួរ ឱ្យកត់សម្គាល់ ហើយពួកគេបានកោតសរសើរអំពីវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជាយើង។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ចាប់ផ្តើមទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកា និងកិច្ចប្រជុំលំដាប់អន្តរជាតិជាច្រើនបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំ នៃវេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) និង ការប្រកាសបើកជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) កាលពីប៉ុន្មាន ថ្ងៃទៅនេះ នៅលើទឹកដីកម្ពុជា។
អ្វីដែលយើងអាចធ្វើបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងលំនឹងនៃ កំណើនសេដ្ឋកិច្ចរបស់ជាតិ។ ទាំងអស់នេះហើយដែលបានធ្វើអោយដៃគូ ពាណិជ្ជករ វិនិយោគគិន និងសហគមន៍អន្តរជាតិ មានជំនឿទុកចិត្តយ៉ាងខ្លាំងលើការដឹកនាំរបស់កម្ពុជា។
អរគុណបងប្អូនជនរួមជាតិ និងគណបក្សនយោយាបាយទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាយើងកាន់តែ មានឱកាស អភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕»

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation