សម្តេចក្រឡាហោមផ្តល់អនុសាសន៍ឲ្យនិស្សិតខ្មែរទទួលអាហារូបករណ៍ទៅសិក្សានៅនូវែលសេឡង់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យនិស្សិតខ្មែរដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនូវែលសេឡង់ទៅសិក្សានៅប្រទេសនូវែលសេឡង់ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពេលពួកគេចេញដំណើរទៅសិក្សាបន្តនៅប្រទេសនូវែលសេឡង់។

ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍មួយចំនួនដល់និស្សិតទាំងអស់ឲ្យត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សី និងពេលបញ្ចប់ការសិក្សាត្រូវជួយបម្រើសង្គមខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅលើជំនាញដែលខ្លួនដែលបានសិក្សានោះ។

សម្តេចក្រឡាហោមបានបញ្ជាក់ប្រាប់ដល់និស្សិតទាំងនោះទៀតថា ជាធម្មតានិស្សិតកម្ពុជាតែងតែទៅបន្តការសិក្សានៅក្រៅប្រទេស ក្រោយពីពួកគេប្រឡងជាប់អាហារូបករណ៍ ជាក់ស្តែងដូចក្មួយៗនាពេលនេះយ៉ាងដូច្នេះដែរ ដូច្នេះត្រូវខិតខំក្រេបជញ្ជក់យកចំណេះវិជ្ជាដែលយើងត្រូវរៀននិងត្រូវជួយសង្គមខ្មែរយើងវិញបន្ទាប់ពីយើងត្រូវបានបញ្ចប់កាសិក្សានោះ។

សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ២៧០នាក់ដែលបានចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅសាកលវិទ្យាល័យនានាក្នុងប្រទេសនូវែលសេឡង់ ដោយមានមុខវិជ្ជាជាច្រើនដូចជាផ្នែកច្បាប់,អក្សរសាស្រ្តអង់គ្លេស,សេដ្ឋកិច្ច,ទំនាក់ទំនងសាធារណៈនិងមុខវិជ្ជាជាច្រើនផ្សេងទៀតហើយមាននិស្សិតកម្ពុជាជិត១០០០នាក់ហើយដែលបានទៅបន្តការសិក្សានៅក្រៅប្រទេសផ្សេងទៀត។ ដោយឡែករដ្ឋាភិបាលណូវែលហ្សេឡង់ បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យបន្តការសិក្សាជាអនុបណ្ឌិត និងបណ្ឌិតចាប់ពីឆ្នាំ២០០៥មករហូតដល់បច្ចុប្បន្ននេះគឺមានចំនួនជិត៣០០នាក់ហើយ៕អត្ថបទ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation