ការប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុនឆ្នាំនេះ នឹងបើកទទួលពាក្យចូលរួមចាប់ពីថ្ងៃទី0៤ ខែកុម្ភៈ ដល់ ០១ ខែមីនា
| ព័ត៌មានជាតិ
SHARE

 ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និង វិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំកម្មវិធីប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២២ នៅកម្ពុជា នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលអង្គរ-គីហ្សូណានៃCJCC។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី ១៧ ខែមករានេះ បានឲ្យដឹងថា ពាក្យសុំចូលរួមប្រឡងប្រជែង នឹងចាប់បើកទទួលពីថ្ងៃទី0៤ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅCJCC រៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ។ ជាមួយគ្នានេះ ពាក្យសុំ និងសេចក្តីណែនាំពីការចូលរួមប្រកួត អាចរកបាននៅលើទំព័រហ្វេសប៊ុករបស់ CJCC ដែលមានអាស័យដ្ឋាន៖ 

https://www.facebook.com/cjcc.fb/photos/a.193791777354300/2144948185571973/?type=3&theater

សម្រាប់បេក្ខជនជនដែលអាចឈានទៅប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្របានគឺត្រូវឆ្លងកាត់ តាមរយៈការសម្រិតសម្រាំងក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យ ទាំងអស់ ដែលនឹងត្រូវជ្រើសរើស នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

ស្ថានទូតជប៉ុន អះអាងថា ការប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយការអប់រំភាសាជប៉ុន នៅកម្ពុជា និង ផ្តល់ឱកាសសម្រាប់អ្នកសិក្សាភាសាជប៉ុន បង្ហាញនូវសមត្ថភាពក្នុងការនិយាយភាសាជប៉ុន។

ហើយស្ថានទូត រំពឹងថា អ្នកសិក្សាភាសាជប៉ុនជាច្រើន ចាប់យកឱកាសនេះ ដើម្បីបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការនិយាយភាសាជប៉ុន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation