ហ្លួងម៉ែ ប្រោសព្រះរាជទានថ្នាំពេទ្យ ២០កេស និងមីយើង២០០កេស ដល់កាកបាទក្រហមកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទាននូវព្រះរាជអំណោយ ថ្នាំពេទ្យចម្រុះចំនួន ២០កេស និងមីយើងចំនួន ២០០កេស ដល់កាកបាទក្រហមកម្ពុជា សម្រាប់ផ្តល់ជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត។

ពិធីប្រគល់-ទទួលព្រះរាជអំណោយធ្វេីឡេីងតាមរយៈឯកឧត្តម ឡាច សុភាព ប្រធាននាយកដ្ឋានពិធីការ និងជាទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងទទួលដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជានៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានារសៀលថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមករា ឆ្នាំ២០១៩។ 

តាមរយៈព្រះរាជអំណោយនេះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងចាត់ចែងយកព្រះរាជអំណោយទាំងអស់នេះទៅចែកជូនជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះឱ្យបានទាន់ពេលវេលា ក្នុងព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ថឹង​ ចាន់ថារ៉ាន់


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation