នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី រកឃើញទឹកធ្លាក់ធម្មជាតិថ្មី
| ព័ត៌មានជាតិ
SHARE

នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ លោក វុធ សារុំ ថ្លែងថា ទេសភាពទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាត ដែលសំងំលាក់ខ្លួននៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ កំពុងទាក់ទាញអារម្មណ៍អ្នកស្រឡាញ់បរិស្ថានធម្មជាតិ ឲ្យចូលទៅកម្សាន្តទីនោះ។

ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតនេះត្រូវបានគេហៅឈ្មោះថា «ទឹកធ្លាក់អូររនៀល» ឋិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ។ ទឹកធ្លាក់នេះ មានចម្ងាយប្រមាណជា ២៥គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ បើធ្វើដំណើរទៅកាន់ទីនោះទាល់តែតមមធ្យោបាយម៉ូតូ និង ដើរដោយថ្មើរជើង មានចម្ងាយសរុបប្រមាណជា ១០គីឡូម៉ែត្រទៀតទើបទៅដល់ចំណុចទឹកធ្លាក់នេះ។

លោកនាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បញ្ជាក់ថា ទឹកធ្លាក់នេះ មន្រ្តីឧទ្យានុរក្សបានដើរល្បាតរកឃើញនៅចុងឆ្នាំ២០១៨ ដែលជាតំបន់ទេសភាពដ៏ស្រស់ស្អាតគួរឱ្យចង់គយគន់ និងជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation