នាវាខ្នាតយក្ស១គ្រឿងដឹកភ្ញៀវទេសចរណ៍ជិត៣ពាន់នាក់មកទស្សនាក្រុងព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នាវាដឹកភ្ញៀវទេសចរណ៍ខ្នាតយក្សមួយគ្រឿងបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង២០នាទីព្រឹក នាវាមានឈ្មោះ DIAMOND PRINCESSសញ្ជាតិBERMUDAដែលមានបណ្ដោយ ប្រវែងជាង ២៨៨ម៉ែត្រ ទទឹង៤១ម៉ែត្រកន្លះ ដែលមានភ្ញៀវទេសចរណ៍ចំនួន២៨០៦នាក់ ស្រី១៥០៥នាក់ មាន៥២សញ្ជាតិនិង នាវឹកចំនួន១០៧៣នាក់មាន៤៧សញ្ជាតិហើយចំនួនភ្ញៀវច្រើនជាងគេគឺសញ្ជាតិUSAមានចំនួន៨៦៩នាក់។

បើតាមមន្ត្រីច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍នេះបានចេញដំណើរពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ហើយនឹងបន្តដំណើរទៅប្រទេសសឹង្ហបុរី ដែលនាវានេះនឹងចាកចេញទៅវិញនៅវេលាម៉ោង៦ល្ងាច ក្នុងថ្ងៃដដែលនេះ។

មន្ត្រីច្រកទ្វារដដែលនេះ បានបន្តថា កំណើននាវាទសចរណ៍មានការកើនឡើងជាបន្តបន្ទាប់នេះ គឺដោយសារប្រទេសជាតិមាន សុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។ ហើយកំណើននេះបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង តាមរយៈការលក់ដូនិងដឹកភ្ញៀវទេសចរណ៍ទៅកម្សាន្តតាមរមនីយដ្ឋាននានាផង។

សូមជម្រាបដែរថា សម្រាប់ភ្ញៀវទេសចរមួយចំនួនដែលមកតាមនាវានេះ ក៏បានធ្វើដំណើរពីខេត្តព្រះសីហនុ ទៅកម្សាន្ត នៅតំបន់រមណីយដ្ឋាននានានៅខេត្តសៀមរាបទៀតផង ហើយបានវិលមកកាន់នាវាបានទាន់ពេលវេលា តាមជើងហោះហើរ ព្រោះខេត្តព្រះសីហនុមានព្រលានយន្តហោះអន្តរជាតិ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនមានភាពងាយស្រួល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation