ប្រជាពលរដ្ឋដ៏ច្រើនកុះករ នៅប្រទេសអាហ្សង់ទិន បានធ្វើបាតុកម្មតាមដងផ្លូវ នៅកណ្តាលរដ្ឋធានីប័កណូអ៊ែរ ដើម្បីសំដែងមតិរបស់ខ្លួន ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដែលមានបំណងអនុញ្ញាតឲ្យមានការរំលូតកូនដោយខ្លួនឯង នៅពេលគ័ភ៌នៅក្នុងផ្ទៃអាយុបាន១៤សប្តាហ៍យ៉ាងច្រើន ដែលសេចក្តីព្រាងច្បាប់នេះស្នើរឡើងដោយក្រុមសមាជិករដ្ឋសភាចំនួន៧០នាក់ តំណាងឲ្យទស្សនៈនយោបាយជាច្រើននៅទូទាំងប្រទេស។
សេចក្តីព្រាងច្បាប់នេះ ត្រូវការសំលេង១២៩ អនុម័តនៅក្នុងសភាជាន់ទាប ដែលមានតំណាងរាស្រ្ត២៥៧រូប ហើយបន្ទាប់មកនឹងយកទៅអនុម័តនៅឯព្រឹទ្ឋសភាជាបន្ត។ រដ្ឋសភា នៃប្រទេសនេះ គ្រោងនឹងបោះឆ្នោត លើសេចក្តីព្រាងច្បាប់នេះ នៅក្នុងខែមិថុនាខាងមុខ។
សព្វថ្ងៃនេះ ច្បាប់នៅប្រទេសអាហ្សង់ទិន អនុញ្ញាតិឲ្យមានវិធីរំលូតកូនចោល តែក្នុងករណី កូននោះកើតចេញ ពីការរំលោភសេពសន្ឋវៈ ឬកូននោះអាចបង្កគ្រោះថ្នាក់ ដល់សុខភាពរបស់ម្តាយតែប៉ុណ្ណោះ៕