សម្តេចតេជោ ដាក់ចេញចាត់វិធានការ ៣ ដើម្បីថែរក្សាទឹកទុកសម្រាប់ឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានចេញសារាចរណែនាំ ស្តីពី ការចាត់វិធានការថែរក្សាទឹកទុក បន្ទាប់ពីមានការព្យាករណ៍ថា ឆ្នាំនេះកម្ពុជានឹងមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់។

យោងតាមសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា នៅដើមឆ្នាំ ២០១៩ នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរង( ដោយប្រយោល) ឥទ្ធិពលបាតុភូត អែលនីណូ (El Nino )។

សារាចរដដែលបញ្ជាក់ថា ឥទ្ធិពលនៃបាតុភូតនេះនឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជានារដូវប្រាំងនេះ ( ពិសេស ក្នុងខែមេសា និងខែ ឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០-៤២ °c មានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ ។ ល ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម ៖

១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៥ នេះ គឺអាចធ្វើបានតែ ១ ដង ប៉ុណ្ណោះដោយមិនអាចធ្វើស្រូវប្រាំងលើកទី ២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុកនិងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។

២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់ សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។

៣- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation