ចំនួនភ្ញៀវទេសចរ ទៅទស្សនាវិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ មានការកើនឡើង ជាបន្តបន្ទាប់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ក្រោយពីវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ ត្រូវបានសម្ពោធដាក់ជាផ្លូវការ កាលពីចុងឆ្នាំ២០១៨កន្លងទៅ គិតរហូតមកដល់ពេលនេះ មានរយៈពេលជាង២សប្តាហ៍ហើយ។ បើតាមសម្តីមន្ត្រីយោធាមួយរូប សុំមិនបញ្ចេញឈ្មោះ ដែលប្រចាំការនៅទីតាំងនោះ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីសម្ពោធជាផ្លូវការមក ចំនួនភ្ញៀវទេសចរ មកកម្សាន្តនៅវិមាននេះ មានការកើនឡើងជាបន្តបន្ទាប់ ដោយមានប្រមាណ ពី១ពាន់ទៅ២ពាន់នាក់ ជាប្រចាំថ្ងៃ ជាពិសេស នៅថ្ងៃចុងសប្តាហ៍។

សំណង់វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាព ដែលកម្ពុជាទទួលបាន ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះ នឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

នៅថ្ងៃទី១៧ មករានេះ ក្រុមការងារ CNC បានទៅជួបសម្ភាសន៍ ជាមួយប្រជាពលរដ្ឋ ដែលទៅទស្សនា កម្សាន្ត នៅវិមានឈ្នះ-ឈ្នះ ដោយពួកគាត់ បានបង្ហាញនូវការពេញចិត្តជាខ្លាំង ចំពោះសំណង់វិមានមួយនេះ។


គួររំលឹកថា ក្នុងឱកាសអញ្ជើញ សម្ពោធវិមានអនុស្សារវីយ៍នយោបាយឈ្នះឈ្នះ និងអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០១៨កន្លងទៅ, សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ និងជានាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃសម្ពោធ ថវិកាប្រមាណ១២លានដុល្លារអាមេរិកហើយ ដែលបានចំណាយ ចំពោះការសាងសង់វិមាននេះ ដោយមិនរាប់បញ្ចូលពីតម្លៃដីនោះទេ ហើយភាគច្រើននៃថវិកា គឺជារបស់សាលារាជធានីភ្នំពេញ និងមានថវិកាបម្រុង សម្រាប់ការសាងសង់បន្ថែមទៀត ដោយសារពុំទាន់បញ្ចប់ ការសាងសង់១០០ភាគរយ។

សម្តេចតេជោ បានមានប្រសាសន៍ដែរថា វិមានអនុស្សាវរីយ៍ឈ្នះឈ្នះនេះ នឹងក្លាយជាមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវ ហើយនឹងបើកឱកាស ឲ្យសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ មកសិក្សាស្វែងយល់៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation