សម្តេច ស ខេង ៖ កម្ពុជាមិនបានចាត់ទុកអង្គការណាមួយដែលទទួលលុយពីខាងក្រៅថាជាអង្គការបរទេសនោះឡើយ
| ព័ត៌មានជាតិ
SHARE

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជាមិនបានចាត់ទុកអង្គការណាមួយដែលទទួលលុយពីខាងក្រៅថាជាអង្គការបរទេសនោះឡើយ ហើយក៏គ្មានការថយចុះនៅអង្គការសង្គមស៊ីវិលនៅកម្ពុជាដូចការលើក ឡើងរបស់ជនមួយចំនួនដែលបានចោទនាពេលកន្លងមកដែរ។

សម្តេចក្រឡាហោមបានមានប្រសាសន៍បែបនេះ ខណៈដែលសម្តេចបានអញ្ជើញបើកវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលលើកទី២ នៅព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៩នេះនៅក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេងបានលើកឡើងទៀតថា អង្គការសង្គមសមាគមដែលក្រសួងមហាផ្ទៃបានចុះក្នុងបញ្ជីនាពេលបច្ចុប្បន្នគឺមានរហូតដល់ជាងប្រាំពាន់អង្គការ ហើយគ្មានអង្គការឬសមាគមនណាមួយ ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅនៅក្នុងក្រសួងនោះឡើយផ្ទុយទៅវិញមានតែទទួលយកសំណើរបស់ពួកគេយកទៅពិចារណាដើម្បីស្ថាបនារួមតែប៉ុណ្ណោះ។

សម្តេចក្រឡាហោម ស ខេងបានយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងមហាផ្ទៃនឹងទទួលយករាល់សំណើរបស់អង្គការសង្គមស៊ីវិលទាំងអស់ ដើម្បីកែលំអនិងបើកទូលាយក្នុងកិច្ចពិភាក្សាគ្នាជាមួយពួកគេដោយគ្មានការរើសអើងផងដែរ។

សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់អង្គសមាគមទាំងអស់គប្បីរួបរួមគ្នាធ្វើការងាជាធ្លុងមួយ ដើម្បីផលប្រយោជន៍រួមនិងគប្បីធ្វើអ្វីស្របទៅតាមច្បាប់ ដែលបានកំណត់ខណៈក្រសួងនឹងបើកវេទិកាជួបជុំគ្នាមួយឆ្នាំពីរដង ក្នុងគោលបំណងស្វែង រកដំណោះស្រាយនានាដើម្បីកែស្ថាបនានោះ៕អត្ថបទ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation