ដាំផ្កាឈូករ័ត្នដើម្បីចិញ្ចឹមឃ្មុំ តែបែរជាអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និងធ្វើឲ្យប្រជាជនក្នុងសហគមន៍មានមុខរបរ បង្កើនប្រាក់ ចំណូលប្រចាំថ្ងៃ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ចំការផ្កាឈូករ័ត្នប្រមាណ៤ហិកតា ដែលមានទីតាំងនៅ ភូមិជីរោ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ពិសេស ភ្ញៀវទេសចរជាតិដែលក្នុងមួយថ្ងៃៗមានអ្នកមកទស្សនា ថត កម្សាន្តយ៉ាងច្រើនកុះករ ខណៈធ្វើឲ្យម្ចាស់ចម្ការ និងប្រជាពលរដ្ឋ អាចទាញយកផលប្រយោជន៍យ៉ាងច្រើន ដូចជាការលក់វត្ថុអនុស្សា វរីយ៍ បន្លែធម្មជាតិ និងអាហារជាដើម។

លោក សុ ផល ម្ចាស់ចម្ការខាងលើបានរៀបរាប់ឲ្យដឹងថា ការដាំដុះផ្កាខាងលើដំបូងក្នុងគោលបំណង ទាញយកប្រយោជន៍ ពីការចិញ្ចឹមឃ្មុំ និងគ្រប់របស់វា ប៉ុន្តែ២ឆ្នាំមកនេះវាអាចទាញយកប្រ យោជន៍បានច្រើមុខបន្ថែមទៀតពីការមកទស្សនា និងថតកម្សាន្ត របស់ភ្ញៀវទេសចរណ៍ ។

សូមជម្រាប់ថា បើបងប្អូនប្រជាពលរដ្ឋមានបំណងចង់ទស្សនា លំហែកម្សាន្តបែបធម្មជាតិ និងយករូបផ្កាដ៏ស្រស់ស្អាតខាងលើ គឺអាចទៅទស្សនាបានដែលមានទីតាំងនៅឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយធ្វើដំណើតតាមផ្លូវបេតុងជាប់ស្ពានគីស៊ូណាទៅ ទិសខាងជើងប្រមាណ ៣ ឬ ៤ គីឡូម៉ែត្រប៉ុណ្ណោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation