ប្រជាពលរដ្ឋនៅស្រុកឆ្លូងទទួលសំណងពីក្រុមហ៊ុននិងអាជ្ញាធរ ខណៈសាងសង់ស្ពានប៉ះស្រែរបស់ពួកគាត់
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ អាជ្ញាធរស្រុកឆ្លូងបានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅភូមិដីថ្មី ឃុំ កញ្ជរ ស្រុក ឆ្លូង ត្រង់ចំនុចស្ពានព្រែកឆ្លូង នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩។

ការចុះសប្រួលនេះអនុវត្តផ្ទាល់ពីសំណាក់លោក ធីម ស៊ាងលេង អភិបាលរងស្រុក ជាមួយក្រុមការងារសាងសង់ស្ពានបេតុងរបស់ប្រទេសជប៉ុន ដោយព្រមសងសំណងប៉ះពាល់ដល់ពលរដ្ឋផ្ទាល់តែម្តង។

ចំណែកពលរដ្ឋដែលទទួលផលប៉ះពាល់លើដីស្រែគាត់ដោយសារការអភិវឌ្ឍបានយល់ព្រមតាមដំណោះស្រាយដ៏សមហេតុផល និងសមរម្យរបស់អាជ្ញាធរនិងក្រុមហ៊ុន គឺមិនមានបន្ទុចបង្អាក់ឲ្យដំណើរការសាងសង់ស្ពានបេតុងប្រវែងជាង១២០ម៉ែត្រ ដែលជាសមិទ្ធផលថ្មីបន្ថែមទៀតលើទឹកដីស្រុកឆ្លូង ខណ:ស្រុកមួយនេះមានភព្វសំណាងទទួលបានស្ពានពីជំនួយរបស់ប្រទេសជប៉ុនរហូតដល់ទៅ៤កន្លែង មានតម្លៃរាប់លានដុល្លារជាចំណងដៃចំពោះប្រជាជនខេត្តក្រចេះ និងកម្ពុជាផងដែរ៕ (នាង ចាន់ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation