បុរសម្នាក់ដេកស្លាប់ក្នុងបរិវេណ មន្ទីរប្រៃសណីយ៍ខេត្ត
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ មន្ទីរប្រៃសណីយ៍ខេត្តក្រចេះមានមនុស្សដេកស្លាប់១៦.០១.២០១៩ វេលាម៉ោង ១១,៣០នាទី បានទទួលពត៌មានថាមានករណីមនុស្សដេកស្លាប់ នៅការដ្ឋានសំណង់ ក្នុងបរិវេណមន្ទីរប្រៃសណី ខេត្ត ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ​ ខេត្តក្រចេះ។

ពេលទទួលបានពត៌មាន សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព និងប្រមូលពត៌មានជុំវិញរឿងហេតុដឹងថា​៖​ សពឈ្មោះ ឡុង​ ម៉ុន ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ​ បានដេកស្លាប់(ខ្យល់គរ) នៅចន្លោះម៉ោង៣ទៀបភ្លឺ​ ថ្ងៃទី១៦. ០១.២០១៩ មូលហេតុ:​ សពបានផឹកស្រាតាំងពីម៉ោង ៦ល្ងាច​ ថ្ងៃទី១៥.០១.២០១៩​ រហូតមកដល់ម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៦. ០១.២០១៩ ទេីបចូលសម្រាក។

លទ្ធផលនៃការពិនិត្យ​:​ សាកសពពុំមានបន្សល់របួសស្នាមអ្វីគួរអោយកត់សំគាល់ឡើយ។ ក្រោយពីធ្វើការពិនិត្យសពរួច សមត្ថកិច្ចយើងបានប្រគល់សពអោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

ក្នុងករណីយខាងលើប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចមេត្តាបើកការស៊ើបអង្កេតអោយបានល្អិតល្អន់ ជៀសវាង កុំអោយវាយតម្លៃច្រឡំក្នុងករណីយ ឃាតកម្ម បង្វែងដាន គួរតែស្រាវជ្រាវបន្ត ជាទំនុកចិត្តពលរដ្ឋ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation