ដំណាំស្រូវ២៥០ហិកតានៅឃុំតាប៉ុនស្រុកសង្កែ រងការខូចខាតដោយខ្វះទឹក
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ដំណាំស្រូវប្រដេញទឹកជាង២៥០ហិកតារបស់ប្រជាកសិករ នៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានទទួលរងនូវការខូចខាតទាំងស្រុង ដោយសារតែការខ្វះខាតទឹកសម្រាប់ស្រោចស្រព។

លោក ចែវ ជុំ ជំទប់ទី១ ឃុំតាប៉ុន បានបញ្ជាក់ថា ឆ្នាំនេះឃុំតាប៉ុន បានសម្រេចលើការដាំដុះដំណាំស្រូវប្រដេញទឹកសរុបទាំងអស់២.៥៦០ ហិកតា ដែលចំនួនស្រែប្រដេញទឹកនេះ គឺមានចំនួនប្រហាក់ប្រហែលនឹងស្រូវរដូវវស្សាផងដែរ តែក្នុងនោះមានកន្លែងខ្លះល្អ កន្លែងខ្លះជួបនឹងការអត់ទឹកស្រោចស្រព បង្កឲ្យដំណាំស្រូវដែលកំពុងតែចេញផ្លែ ចំនួនជាង២៥០ត្រូវស្កកស្ទើរតែទាំងអស់។

លោក ចេវ ជុំ លើកឡើងថា បញ្ហាដោយសារតែរដូវវស្សាកន្លងមកទឹកភ្លៀងធ្លាក់មានកម្រិតតិច ហើយកន្លែងខ្លះគ្មានភ្លៀងតែម្តង ហើយក្រោយមកក៏មានទឹកទន្លេសាបឡើងជន់លិចរយៈពេលយូរ ធ្វើឲ្យមានការប៉ះពាល់ដំណាំស្រូវវស្សាស្ទើរ៨៥% នៃឃុំតាប៉ុន ត្រូវរងនូវការខូចខាត ហើយក្រោយពេលទឹកស្រកចុះទៅវិញ ប្រជាកសិករមានភាពយឺតយ៉ាវក្នុងការធ្វើស្រែប្រដេញទឹកផង ហើយទំហំនៃការធ្វើស្រែឆ្នាំនេះទៀតសោតគឺកើនឡើងជាងមុនទ្វេមួយជាបី ដែលលើសកម្រិតទឹកដែលនៅសេសសល់ផង ជាហេតុធ្វើឲ្យមានការដណ្ដើមទឹកគ្នា ជាពិសេសស្រែដែលប្រឈមខ្លាំងគឺនៅឆ្ងាយពីប្រភពទឹក៕(អត្ថបទ៖ ឡាច សុគន្ធារី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation