ភ្នំពេញ៖ ប្រជាពលរដ្ឋមកពីខេត្តតាកែវ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ និង រាជធានីភ្នំពេញ ដែលចាញ់បោក ស្រ្តីឈ្មោះ ជាម ចាន់បូរី បាននាំគ្នាមកសុំយុត្តិធម៌ពីតុលាការសាលាដំបូង បន្ទាប់ពីជនសង្ស័យទាំងពីនាក់ប្តីប្រពន្ធនេះ ត្រូវបានប្រជាជន ដាក់ពាក្យបណ្តឹងប្តឹងមក ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ និង ការឆបោកទិញ ដីជិត ៤០០ហិកតា នៅខេត្តឧត្តរមានជ័យ ក្នុងតម្លៃមួយថោក តែធាតុពិតគ្មានដីពិតប្រាកដ ជាក់ស្តែងឡើយ ។
ប្រជាជនទាំងនោះ បានឲ្យ CNC ដឹងថា ស្រ្តីឈ្មោះ ជាម ចាន់បូរី បានយកឈ្មោះថ្នាក់ដឹកនាំ និង បានយកជនបរទេសមកឆបោកប្រជាជនអោយជឿទុកចិត្ត លើការទិញដី ដោយថា ជនបរទេសគេមកវិនិយោគនិង ចំណេញ ហើយថ្នាក់ដឹកនាំក៏ឯកភាព ជាដើម ដែលនាំអោយប្រជាជនជឿទុកចិត្តជននេះ រហូតខាតបង់លុយជាច្រើនម៉ឺនដុល្លាក្នុងម្នាក់ៗ គិតជាលុយជិត ១លានដុល្លា។
គូសបញ្ជាក់តុលាការសាលាតំបូងកំពុងចាត់និតិវិធីបន្តបន្ទាប់ចំពោះករណី លើ ស្រ្តីឈ្មោះ ជាម ចាន់បូរី និង ប្តី តែCNC មិនអាចសុំការបំភ្លឺពីខាងតុលាការបានទេលើករណីសំណុំរឿងនេះ៕អត្ថបទ៖ គន្ធ តារាវិឆ័យ