អាវុធហត្ថបញ្ជូនជនសង្ស័យមួយក្រុមដែលលួយឈើផ្អើលក្រុងស្ទឹងត្រែងទៅតុលាសួរនាំ
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖នៅរសៀលថ្ងៃទី១៦ ខែមករា អាវុធហត្ថបានបញ្ជូនជនសង្ស័យមួយក្រុមមានចំនួន៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួយឈើ និងគ្រឿងសង្ហារឹមរបស់ប្រជាពលរដ្ឋផ្អើលក្រុងស្ទឹងត្រែង អស់រយ:ពេលជាច្រើនឆ្នាំកន្លងមក តែពេលនេះអស់លក្ខត្រូវបានកម្លាំងអាវុធហត្ថស្ទាក់ចាប់បានហើយ កាលពីថ្ងៃ១៤ម្សិលមិញ។

ជនសង្ស័យទាំងបីនាក់ខាងលើ នៅរសៀលថ្ងៃទី១៦ ខែមករានេះត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការ។

អាវុធហត្ថបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងបីនាក់ខាងលើ មានចំនួនពីរនាក់ជាអ្នកលួច ហើយម្នាក់ជាអ្នកទទួលទិញ។

ជនសង្ស័យទាំងពីរឈ្មោះ ប៊ុន ឌីណា ភេទប្រុស អាយុ៣៥ និងឈ្មោះប៊ុន ដា ភេទប្រុស អាយុ៣១ ត្រូវជាបងប្អូនបង្កើត រស់នៅភូមិព្រែកព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ឯអ្នកទិញឈ្មោះរិន ហុង (ហៅម៉ៅ)ភេទប្រុស អាយុ៣១ នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង។

សកម្មភាពបង្ក្រាបខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងសរុបឈើចំនួន៨១ដុំស្មើ១;៨៣១ម៉ែត្រគូប និងគ្រឿងសង្ហារឹម មួយចំនួនដូចជា តុវែងជ្រុង -តុមូល -តុធម្មជាតិជាដើម។
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងសាទរចំពោះអាវុធហត្ថ ដែលបានចាប់ក្រុមចោរខាងលើដើម្បីចាត់ការតាមច្បាប់។

ប្រជាពលរដ្ឋក៏សម្តែងការហួសចិត្តដែរ ចំពោះក្រុមចោរខាងលើថា ធ្លាប់តែតែលឺថា ចោរលួយ រថយន្ត ម៉ូតូ តែចោរនេះ លួចឈើ។ ចុះអ្នកលួចកាប់ឈើដឹកទាំងយីឌុប តើយ៉ាងម៉េចទៅវិញ?


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation