ឯកឧត្តម ខៀវ កាញារីទ្ធ និយាយដោយហួសចិត្តថា មួយពិភពលោកមានតែព្រលានយន្តហោះស្រុកខ្មែរខុសគេតែឯង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅលើហ្វេសប៊ុក ឯកឧត្តមផ្ទាល់ ដោយបានធ្វើការរិះគន់ចំៗតែម្តងទៅលើអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលបានបង្កភាពឈឺក្បាល និងយឺតយ៉ាវ ទាក់ទងនឹងបញ្ហាចំណតរថយន្ត និងការបង់ប្រាក់ថ្លៃចំណត។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេរក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា «ភ្ញៀវកាន់តែច្រើនប្រព័ន្ធបង់លុយចតរថយន្តនៅអាកាសយានដ្ឋានភ្នំពេញ កាន់តែប្រឹងធ្វើអោយយឺត ។ ធម្មតាគេបង់លុយនៅបញ្ជរចេញតែនេះអ្នកបើកឡានត្រូវឈប់ឡាននៅបញ្ជរចេញហើយរត់ទៅបង់លុយនៅកន្លែងផ្សេង ។ ដើរម៉ាពិភពលោក ទើបឃើញក្បាច់នេះមួយ !»

សូមបញ្ជាក់ថា កន្លងទៅក៏មានមហាជនមួយចំនួនធ្លាប់បានរិះគន់ចំពោះចំណតរថយន្តនៅព្រលានយន្តហោះភ្នំពេញនេះដែរ ដោយសារតែមានតម្លៃថ្លៃ និងកង្វះការផ្តល់ព័ត៌មានដល់អតិថិជន ដោយពេលខ្លះអតិថិជនត្រូវចំណាយរហូតដល់ជាង ១០ម៉ឺនរៀល ដោយគ្រាន់តែចតរថយន្តប្រមាណជាងមួយម៉ោងប៉ុណ្ណោះក្នុងទីនោះ។ បញ្ហាមួយទៀតគឺពលរដ្ឋបានរិះគន់ទៅលើ សុជីវធម៌របស់បុគ្គលិកដែលបម្រើនៅទីនោះ ថា មិនរស់រាយនិងមិនចង់និយាយស្តីរកភ្ញៀវជាដើម៕ (អត្ថបទ៖ គិន ច័ន្ទពុទ្ធិ)











Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation