ដំណាំឈូកនៅកំពង់ចាមកំពុងមានហាងឆេងល្អ ប៉ុន្តែចំការឈូកខ្លះរងការការបំផ្លាញពីសត្វល្អិត
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាភូមិឃុំមួយចំនួនក្នុងស្រុកស្ទឹងត្រង់ ជាប់គ្នាជាមួយនឹងស្រុកកំពង់សៀម ខេត្តកំពង់ចាមបាននឹងកំពុងប្រមូលផលដំណាំឈូករបស់ពួកគាត់លក់ទៅកាន់ទីផ្សារ។

បើតាមម្ចាស់ចំការឈូកក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានបញ្ជាក់ថាហាងឆេងគ្រាប់ឈូកមានតំលៃកើនឡើងល្អសមរម្យនាពេលបច្ចុប្បន្ន ដោយក្នុងនោះតំលៃគ្រាប់ឈូកចាស់មានតំលៃ៣ពាន់រៀលក្នុង១គីឡូក្រាម គ្រាប់ទុំតំលៃ៦ពាន់រៀល និងសម្រាប់ផ្លែនៅខ្ចីគឺលក់តំលៃក្នុង១ផ្លោន ១ម៉ឺនរៀល។

ទន្ទឹមនេះដែរប្រជាកសិករមួយចំនួនតូចដែលបង្ករបង្កើនផលដាំឈូកក្នុងឆ្នាំនេះ ជួបការលំបាកជាងរាល់ឆ្នាំមុនៗ ដោយសារមានការបំផ្លាញដោយសត្វល្អិតដូចនេះគាត់ត្រូវការចំណាយថវិការបន្ថែមដើម្បីទិញថ្នាំសម្លាប់សត្វល្អិតចង្រៃទាំងនោះ។

បើតាមលោក គឹម សាវឿនប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាមបានលើកឡើងថាដំណាំឈូកគឺមានសារៈប្រយោជន៍ច្រើនដោយអាចយកគ្រាប់ឈូកទៅធ្វើជា ម្សៅឈូក បង្អែម ស្នូលគ្រឿងផ្សំផ្សេងៗ ហើយមើម{ខោវអាវឈូក}គេយកធ្វើជាសម្លរម្ហូប រីឯស្លឹកឈូកសំរាប់ធ្វើជាគ្រឿងវេចខ្ចប់ ផ្កាសម្រាប់ថ្វាយព្រះជាដើម។

ទន្ទឹមនេះដែរគុណវិប្បត្តរបស់ឈូក គឺពពួកត្រីគ្មានស្រកាមិនអាចរស់នៅជាមួយបានដោយសារដើមឈូកសំបូរទៅដោយបន្លា និងមួយទៀតគឺឈូកងាយរងការបំផ្លាញដោយហ្វូងសត្វកណ្តូប និងសត្វដង្កូវហ្វូង ដែលអាចម្ចាស់ចំការខាតបង់ធ្ងន់ធ្ងរ៕ អត្ថបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation