នគរបាលខេត្តព្រះសីហនុឃាត់បានជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរជាច្រើនគ្រឿង
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ) ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បានចុះត្រួតពិនិត្យនិងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិ មិនត្រឹមត្រូវ នឹងរថយន្តគ្មានផ្លាកលេខ ចំនួន ០២គោលដៅ ដែល គោលដៅ ទី១ នៅជិតសង្កាត់លេខ០២  និង គោលដៅទី២នៅស្តុបកាល់តិច ។

នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផលពិនិត្យលើមធ្យោបាយសរុបបានចំនួន១២៤គ្រឿង​ ដែលមាន ៖

១-ពិន័យ​អ្នកបើកបរ​និង​អ្នករួម​ដំណើរ​លើ​ម៉ូតូមិនពាក់មួកបានចំនួន៧៥គ្រឿង។
២-ពិន័យ​អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន០៩គ្រឿង។
៣-ពិន័យ​រថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន០៥គ្រឿង ។

៤-ពិន័យ​រថយន្តល្មើសផ្លាកសញ្ញាចរាចរណ៍ចំនួន១០គ្រឿង​។

៥-ពិន័យ​ម៉ូតូល្មើសផ្លាកសញ្ញាចរាចរណ៍ចំនួន១២គ្រឿង ។

៦-ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ នឹង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន១៣គ្រឿង យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation