ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់សិទ្ធិ ឲ្យធ្វើនយោបាយឡើងវិញ ដល់ឯកឧត្តម គង់ គាំ និងកូនប្រុស 

image

លោក គង់ គាំ និងលោក គង់ បូរ៉ា ជាអតីតមន្រ្តីគណបក្ស ដែលត្រូវបានគេរំលាយហើយ ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្ដល់សិទ្ធិឲ្យធ្វើនយោបាយឡើងវិញ ក្រោយពីតុលាការកំពូលសម្រេចមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

គណបក្សដែលត្រូវបានគេរំលាយហើយ ត្រូវបានតុលាការកំពូលរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងនោះអ្នកនយោបាយ ចំនួន១១៨រូបរបស់ខ្លួនត្រូវ បានហាមឃាត់សិទ្ធិធ្វើ នយោបាយ រយៈពេល៥ឆ្នាំដូចគ្នា។

កាលពីថ្ងៃទី២ មករានេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រមឲ្យប្រើប្រាស់ ជាផ្លូវការ នូវច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជា ការបើកផ្លូវ ឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាព នយោបាយឡើងវិញនោះ លោក គង់ គាំ និងលោក គង់ បូរ៉ា អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ បានដាក់លិខិត ទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដើម្បីស្នើសុំធ្វើ នយោបាយឡើងវិញ៕

ព័ត៌មានទាក់ទង...