ម្ហូបអាហារដែលសង្ស័យ៤០មុខនៅផ្សារអូរឫស្សី ត្រូវមន្ត្រីកាំកុងត្រូលធ្វើតេស្តរកសារធាតុគីមី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការចូលរួមសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារអូរឫស្សី និងតូបលក់ទំនិញមួយចំនួន នៅក្នុងខណ្ឌ ៧ មករា ដើម្បីស្រាវជ្រាវទប់ស្កាត់ ការចរាចរទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទ ប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានយកគំរូម្ហូបអាហារចំនួន៤០គំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័តដើម្បីរកសារធាតុគីមី ហាមឃាត់ទៅលើទំនិញ ដូចជា បន្លែគ្រប់មុខ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។ល ។

មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បញ្ជាក់ថា ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានសារធាតុគីមី ហាមឃាត់នៅក្នុងគំរូម្ហូបអាហារទាំងនោះទេ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី មន្រ្តីជំនាញកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation