សភាពាណិជ្ជកម្មកម្ពុជា រៀបចំជំនួបពាណិជ្ជកម្មជាមួយក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រោមអធិបតីភាព ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក LUO Zhuowei អនុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ នៃក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានដឹកនាំគណៈប្រតិភូចិន។

បើតាមមន្ត្រីសភាពាណិជ្ជកម្មកម្ពុជា បញ្ជាក់ឱ្យដឹងថា ជំនួបពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា និងស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជា ដើម្បីជាឱកាស សម្រាប់គណៈប្រតិភូធុរកិច្ចទាំងពីរបង្កើតទំនាក់ទំនងធុរកិច្ចល្អ និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នាក្នុងវិស័យអាទិភាពរៀងៗខ្លួន។ 

សូមជម្រាបផងដែរថា គណៈប្រតិភូធុរកិច្ចចិនខាងលើ មានចំនួនសរុប ១៤ នាក់ ដែលពួកគេ មានជំនាញក្នុង វិស័យពាក់ព័ន្ធនឹងសំណង់បណ្ដាញលូ ប្រព្រឹត្តិកម្មសំណាល់រាវ និងរោងចក្រផ្ដត់ផ្គង់ទឹកស្អាត៕ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation