សភាពាណិជ្ជកម្មប្រជុំពិភាក្សាក្រុមការងារស្តីពី គម្រោងសម្រាប់ការអភិវឌ្ឍប្រព័ន្ធ Logisticsនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ នៅសភាពាណិជ្ជកម្មកម្ពុជា មានជំនួបពិភាក្សាការងាររវាង លោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងលោក Atsushi SAITO ប្រធាននាយកដ្ឋានអភិវឌ្ឍគម្រោង នៃក្រុមសហប្រតិបត្តិការឯកជននិងអ្នកជំនាញផ្នែកយុទ្ធសាស្រ្ត ឡូជីស្តិក (Logistics) ទូទៅ ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង សុំយោបល់ធាតុចូលរបស់ផ្នែកឯកជនលើ៥ចំណុចពាក់ព័ន្ធ ឡូជីស្តិក (Logistics) រួមមាន៖

១ បញ្ហាពាក់ព័ន្ធ ឡូជីស្តិក (Logistics)
២ សេវាកម្មឡូជីស្តិក (Logistics) បែបទនើប
៣ ការបណ្តុះបណ្តាលនិងតម្រូវការកសាងសមត្ថភាព
៤ ធនធានមនុស្ស ពាក់ព័ន្ធនឹង ឡូជីស្តិក (Logistics)
៥ ពាណិជ្ជកម្មអេឡិចត្រូនិកការដឹកជញ្ជូនមួយម៉ៃល៍ចុងក្រោយ ក៏ដូចជាបញ្ហាខ្លះៗនៃតម្រូវការកសាងសមត្ថភាព និងធនធានមនស្ស និង
៦ ពិភាក្សាពីព័តមានពាក់ព័ន្ធ នឹងវេទិការដ្ឋាភបាល ផ្នែកឯកជន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation