សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទស្សនកិច្ចឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ក្រុងអង្គរ ដែលបានដាំពូជឈើមានតម្លៃ និងអភិរក្ស២០ឆ្នាំមកហើយ
| ព័ត៌មានជាតិ
SHARE

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញទស្សនកិច្ចឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ក្រុងអង្គរ ខេត្ត សៀមរាប។

ឧទ្យាននេះត្រូវបានដាំដោយពូជកូនឈើមានតម្លៃរបស់ប្រទេសកម្ពុជា លើផ្ទៃដីទំហំ ៥ហិចតា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជាពិធីបុណ្យសហស្សវត្សរ៍ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ និងដោយមានការយាងនិងអញ្ជើញចូលរួមដាំដោយ ផ្ទាល់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនការទូតនៃបណ្តា ប្រទេសជាមិត្ត ជា ច្រើនទៀត។

ក្នុងរយះពេលជិត២០ឆ្នាំមកនេះ កូនឈើដែលបានដាំក្នុងឧទ្យាននេះ មានកម្ពស់ ខ្ពស់ ត្រដែត និងក្លាយជាទីកន្លែងសំរាក់កំសាន្តពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញ មកកំសាន្តសប្បាយ នៅក្នុងតំបន់នៃមហាប្រាសាទអង្គរ របស់ព្រះរាជាណាចក្រ កម្ពុជា។

រាជរដ្ឋា ភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិត ខំ ស្តារនិងអភិរក្សនូវសម្បត្តិនិងធនធានធម្មជាតិ ក្នុងការការដាំដុះឡើងវិញនូវ ព្រៃឈើក្នុង បរិវេណ នៃមហាប្រាសាទនានា ក្នុងតំបន់អង្គរក៏ត្រូវបានយកចិត្តទុកដាក់ដាំដុះ និង អភិរក្សតំបន់ បិតិកភណ្ឌប្រវត្តិសាស្រ្តឲ្យស្ថិតស្ថេរគង់វង់ សម្រាប់មនុស្សជាតិគ្រប់ជំនាន់តរៀងទៅ។

នៅ ក្នុង ឱកាសនៃការអញ្ជើញទស្សនាសួនឧទ្យាន សហស្សវត្សរ៍កាកបាទក្រហមកម្ពុជានោះ ដែរ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវឲ្យអាជ្ញាធរខេត្តសៀមរាប បន្តយកចិត្តទុក ដាក់ ថែទាំងសួនឧទ្យាននេះ ឲ្យមានសោភណ្ឌភាពល្អ សំអាតអនាម័យ ដើម្បីជាទីកន្លែង ឈប់សំរាក់ លំហែកាយស្រូបយកខ្យល់អាកាស ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានសំរាក កំសាន្តនៅក្នុងខេត្តសៀមរាប។អត្ថបទលោក ហ៊ន សុភ័ក្រ និង សន ពិសិដ្ឋ
រូបភាព លោក អេង សុគុណ និង លោក លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation