សារប្រជាពលរដ្ឋ៖ រថយន្តសាំងយ៉ុងកែច្នៃ ដឹកឈើមិនក្រោមពី ២០ ឡានក្នុងមួយយប់ និងគោយន្តរ៉ឺម៉កច្នៃរាប់សិបគ្រឿងផ្សេងទៀត
| ព័ត៌មានជាតិ
SHARE

(ក្រចេះ)៖ យោងតាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៧ និងផ្លូវជាតិលេខ៧៣ បានលើកឡើងថា ជារៀងរាល់ថ្ងៃ រថយន្តកែច្នៃ គោយន្តកែច្នៃ រ៉ឺម៉ក កែច្នៃដឹកឈើក្រហមកំពុងតែបញ្ចេញមហិទ្ធិឫទ្ធិ ហែហមបង្អួតមនុស្សម្នាក្នុងខេត្តក្រចេះថាគ្មាននរណាហ៊ានបង្ក្រាបឬចាប់នោះទេដោយ ឆ្លង់កាត់ក្រុងក្រចេះ យ៉ាងអធិកអធម។

ប្រភពបន្តថា ពេលពួកគាត់ធ្វើដំណើរចេញពីខេត្តស្ទឹងត្រែងមកដល់ទឹកដីខេត្តក្រចេះ ពួកគាត់បានប្រទះឃើញរថយន្តច្នៃ គោយន្តច្នៃ រ៉ឺម៉កម៉ូតូច្នៃ ចេញហែហូរប្រសេចប្រសាច លើកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះមកផ្លូវជាតិលេខ៧៣ ដែលស្របផ្លូវពួកគាត់ទៅភ្នំពេញ។

សេចក្តីរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា ការចរាចរ ដឹកឈើបែបនេះ មិនដឹងថា អភិបាលខេត្តក្រចេះ លោកឧត្ដមសេនីយ៍ស្នងការ និងលោកឧត្ដមសេនីយ៍ត្រី មេ អ.ហ.ខេត្តក្រចេះបានជ្រាបដែរឬទេ? ជាពិសេសលោក គុយ ហ៊ួត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ ដែលមានសេនាធិការ ខណ្ឌ ផ្នែករដ្ឋបាលព្រៃឈើខេត្តនេះ មិនមានវិធានការ។

មតិទូទៅនៅខេត្តក្រចេះ បាននាំគ្នាសើចចំអកឡកឡាយ ដល់ក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសព្រៃឈើ ប្រចាំខេត្តក្រចេះ ថា មិនមែនមកការពារឬមកបង្ក្រាបនោះទេ គឺមកអង្គុយមើលនូវការចរាចរឈើ ដែល កំពុងបញ្ចេញរូបរៀងបែបផ្គើននិងបទបញ្ជា នាយឧត្ដមសេនីយ៍ សៅ សុខា។

ប្រភពដដែលបានបង្ហើបថា មេខ្លោងធំដឹកឈើក្រហមនេះ ជាទាហាន នៅខេត្តក្រចេះ ហើយមានខ្នងធំៗ ដែលសមត្ថកិច្ចមិនអាចបង្ក្រាបបាន ឬ ត្រូវរ៉ូវគ្នា ជាប្រព័ន្ធ អាស្រ័យហេតុនេះ សូមCNCមេត្តាជួយផ្សព្វផ្សាយផង៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation