អភិបាលក្រុងព្រះសីហនុ ដាក់ចេញវិធានការការប្រមូលសំរាមឲ្យបានស្អាតនិងទាន់ពេល
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូល សំអាត សំរាមក្នុងក្រុងព្រះសីហនុ រដ្ឋបាលក្រុងបានរៀបចំបែងចែករថយន្តដឹកសំរាមតាមសង្កាត់នីមួយៗ ក្នុងក្រុងព្រះសីហនុ ឲ្យទទួល ខុសត្រូវក្នុងការដឹកប្រមូលសំរាមតាមភូមិសាស្ត្រសង្កាត់ នីមួយៗដោយសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីប្រមូលសំរាម ទាំងអស់ក្នុងសង្កាត់របស់ខ្លួនតាមរយៈការបែងចែករថយន្តដឹកសំរាម។

តាមការបញ្ជាក់របស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ឲ្យដឹងថា សង្កាត់ដែលទទួលបានរថយន្តដឹកសំរាម ត្រូវបានបែងចែកខុសៗគ្នា ទៅតាមតម្រូវការជាក់ស្តែង ព្រមទាំងគ្រឿងចក្រនិងឧបករណ៍សម្ភារគាំទ្រផ្សេងៗ មួយចំនួនទៀត ធ្វើយ៉ាងណាឲ្យការប្រមូលសំរាមនៅក្នុង ក្រុងព្រះសីហនុបានស្អាតនិងទាន់ពេលវេលា។ ដែលក្នុងនោះ មានដូចជា ៖

-សង្កាត់លេខ១ រថយន្តចំនួន៦គ្រឿង កម្មករ៤២នាក់
-សង្កាត់២រថយន្តចំនួន៤គ្រឿង កម្មករ៣២នាក់
-សង្កាត់៣ រថយន្តចំនួន៨គ្រឿង កម្មករ៣២នាក់
-សង្កាត់៤រថយន្តចំនួន ១២គ្រឿង កម្មករ៦៥នាក់៕(អត្ថបទ៖ប៉ៃ សុឃីម)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation