សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ញើសារជូនពរ សម្តេចក្រឡោហោម ស ខេង ក្នុងឱកាសខួបចម្រើនជន្មាយុនៅថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារជូនពរ សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសខួបចម្រើនជន្មាយុ ម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំនៅថ្ងៃ១០កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍រៀបរាប់នៅក្នុងសារលិខិតជូនពរក្នុងខ្លឹមសារដើម ទាំងស្រុងថា ៖
« សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ជាទីគោរព ក្នុងឱកាសដ៏មហាមង្គលប្រកបដោយក្តីសោមនស្សរីករាយ នៃខួបកំណើត សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃ អង្គារ ១១កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ខ្ញុំ និង សហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវក្តីអំណរសាទរដោយ ស្មោះអស់ពីដួងចិត្ត និងជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ សូមបានប្រកបដោយ សុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាវាងវៃ ជន្មាយុយឺនយូរ។

គំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ជាសក្ខីកម្មនៃការខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិតសក្តានុពលឧត្តមភាព ក្នុងការដឹកនាំក្រសួងមហាផ្ទៃ ឲ្យទទួល បានជោគជ័យត្រចះត្រចង់ជាបន្តបន្ទាប់ រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាន និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យទូទាំងប្រទេស គ្រប់គ្រងវិស័យសន្តិសុខជាតិ ជាពិសេសសុវត្ថិចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈឲ្យមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី ព្រះរាជាណាចក្រ កម្ពុជា សូមលោកអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្តេចក្រឡាហោម នាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅៗ ជាទីស្រឡាញ សូមបាននប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ។

សូម សម្តចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ទទួលនូវគារវភក្តី អំពីយើងខ្ញុំ៕»


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation