អគ្គស្នងការរងនគរបាលជាតិ បានផ្ដាំផ្ញើដល់លោកស្នងការរងទទួលផែនទាំងអស់ត្រូវតែបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងផ្ដាំផ្ញើ ដល់លោកស្នងការរងទទួលផែន នៃស្នងការដ្ឋាននរគបាលខេត្តរតនគិរីទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ គឺត្រូវធ្វើការងាររួមគ្នាជូនប្រជាពលរដ្ឋ ឲ្យស្របតាមអ្វី ដែលថ្នាក់ដឹកនាំប្រគល់ជូន។


ការថ្លែងផ្ដាំផ្ញើបែបនេះ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល គឺបានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្ទេរភារកិច្ច និងតម្លើងឋាន្តរស័ក្តិមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ ក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។


ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានជំំំរុញដល់ ស្នងការរងដែលទើបប្រកាសផ្ទេរភារកិច្ច និងដំំំឡើងឋានន្តរស័ក្តិថ្មី ត្រូវសិក្សា និងយកគំរូតាមអ្នកចាស់ ហើយត្រូវស្វែងយល់ពីភូមិសាស្ត្រ និងថ្នាក់ក្រោម តើកងកម្លាំងចង់បានអ្វី។ ចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និង គោរព ថ្នាក់លើរបស់ខ្លួនវិញដែរក្នុងការសម្រួលដល់ការងារ ឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន។

ឯកឧត្តមលន់ សុភាពអភិបាលរងខេត្តរតនគិរីបានសម្តែងនូងការអបអរសាទរ ដែល នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើ តែងតាំង និងផ្ទេរភារកិច្ច ដល់មន្រ្តីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីចាស់ និងថ្មី។ ហើយការតែងតាំង និងផ្ទេរភារកិច្ចនាពេលនេះ គឺជាកិច្ចការផ្លាស់ប្តូររដ្ឋបាលធម្មតា តាមកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីកាផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងដំឡើងឋានន្ត​រស័ក្តិមន្រ្តីនគរបាលជាតិសម្រេចផ្ទេរភារកិច្ចការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីចំនួន
១៤រូប និងផ្ទេរភាកិច្ចតម្លើងឋានន្តរស័ក្តិអធិការដ្ឋាននគរបាលស្រុកចំនួន៥រូប៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation