មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានជំរុញដល់មន្ទីរជំនាញ ត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ឲ្យបានឆាប់
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ តំណាងដ៏ខ្អង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងជំរុញឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី ដែលជាសេនាធិការឲ្យអាជ្ញាធរខេត្ត ត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេលសល់ តាមគ្រប់យន្តការ រួមមានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី គណៈកម្មាធិការសុរិយាដី នគរូបនីយកម្ម និងសំណង់ ដើម្បីភាពសុខដុមរមនាក្នុងសង្គម ដោយបន្ដរចូលរួមអនុវត្តកាន់តែសកម្មលើកម្មវិធីកំណែទម្រង់ស៊ីជម្រៅស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៥ នៃរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងជំរុញបែបនេះ ក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី នរគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងនោះដែលឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរជំនាញ ត្រូវចុះសិក្សាគាំទ្របច្ចេសទេស និងវាយតម្លៃការផ្ដល់សេវាសាធារណៈក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីសំណង់ និងបទដ្ឋានគតិយុត្តគាំទ្រការងាររៀបចំនរគរូបនីយកម្ម សំណង់ លំនៅស្ថាន សុរិយោដី និងការគ្រប់គ្រង ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាដើម។

ឯកឧត្តម យឹម ផែន ក្នុងនាមគណៈអភិបាលខេត្ត បានមានប្រសាសន៍ បានផ្តល់នូវអនុសាសន៍ដើម្បីរួមចំណែកក្នុងទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី រួមមាន ៖

ទី១.ការងារសុរិយោដី៖ សុំពន្លឿនលើការងារចុះបញ្ជីដីធ្លី ចុះបញ្ជីដីរដ្ឋ ដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ដោយធ្វើការសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំស្រុកនៃតំបន់វិនិច្ឆ័យ ដើម្បីជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ព្រមទាំងខិតខំដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ទី២ ឯកឧត្តមអភិបាលរងខេត្តសុំពន្លឿនលើការងារលំនៅស្ថាន សុំឲ្យបន្តតាមដាន ត្រួតពិនិត្យ និងធ្វើស្ថិតិប្រជាពលរដ្ឋដែលបានមករស់នៅ ធ្វើកាន់កាប់ដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងស្រុកកូនមុំ ព្រមទាំងបន្តការសិក្សាស្រាវជ្រាវប្រជាពលរដ្ឋដែលខ្វះដី គ្មានដី និងមានតម្រូវការដីពិតប្រាកដដើម្បីសាងសង់លំនៅស្ថាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ ។

ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្ត ស្នើឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងបន្តរខិតខំយកចិត្តទុកដាក់លើការងារត្រួតពិនិត្យសំណង់ និងលក្ខណៈបច្ចេកទេសសំណង់ ព្រមទាំងសោភណ្ឌភាព សណ្តាប់ធ្នាប់នៃសំណង់ និងបន្តត្រួតពិនិត្យសំណង់ខុសច្បាប់ ដោយផ្សារភ្ជាប់ជាមួយការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តជាធរមាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation