រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុងឈៀងម៉ៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងការបរទេសបានប្រកាសថា តបតាមការអញ្ជើញរបស់ឯកឧត្តម ដូន ប្រាំម៉ូដវិណៃ រដ្ឋមន្រ្តីការបរទេសនៃ ព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុង ឈៀងម៉ៃ ពីថ្ងៃទី ១៧ ដល់ ១៨ ខែមករា ឆ្នាំ ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលចេញផ្សាយនាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩នេះថា នៅក្នុង ឱកាសនៃកិច្ចប្រជុំចង្អៀតនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងពិភាក្សាពីវិស័យអាទិភាព ជាច្រើនដែលមានចំណាប់ អារម្មណ៍ រួម ដែលអាស៊ានត្រូវអនុវត្តនៅក្នុងឆ្នាំ២០១៩ នៅក្នុងដំណើរការកសាងសហគមន៍ អាស៊ាន និងធ្វើការឆ្ពោះទៅកាន់សហគមន៍ អាស៊ានមួយ ដែលផ្តោតការយកចិត្តទុកដាក់លើប្រជាជន និងឲ្យមានភាព រឹងមាំថែមទៀត ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយ ដៃគូខាងក្រៅដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សូមជម្រាបថា ក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាននៅក្នុងឆ្នាំ ២០១៩ ប្រទេសថៃ បានជ្រើសយកមូលបទ “ ជំរុញភាព ជាដៃគូសម្រាប់ចីរភាព” ដែលស្របតាមវត្ថុបំណងរួមរបស់អាស៊ាន ក្នុងការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកប ដោយ ចីរភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation