ព្រះមហាក្សត្រ ផ្ញើព្រះរាជសារស្វាគមន៍ ដល់គណៈប្រតិភូ ដែលកំពុងចូលរួមប្រជុំACC
| ព័ត៌មានជាតិ
SHARE

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារស្វាគមន៍ ដល់គណៈប្រតិភូទាំងអស់ មកពីបណ្ដាប្រទេសនានា និងជាភ្ញៀវមកពីសហគមន៍អន្ដរជាតិ មកកាន់ទឹកដីសៀមរាបអង្គរ ដើម្បីចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថាACC។

តាមព្រះរាជសារ គូសបញ្ជាក់ថា វប្បធម៌ និងសម្បត្តិបេតិកភណ្ឌ គឺជាបេះដូងនិងព្រលឹងនៃប្រជាជនកម្ពុជា ហើយកម្ពុជាពិតជាមានកិត្តិយស និងមោទនភាព ក្នុងការរៀបចំពិធីប្រកាស ក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការនៅសៀមរាបអង្គរ ទឹកដីនៃរមណីយដ្ឋាន បេតិកភណ្ឌពិភពលោក។

ការប្រកាន់ភ្ជាប់នូវគោលការណ៍ទាំងនេះ នាំឲ្យកម្ពុជាបង្កើតវប្បធម៌ សន្តិភាពថ្មីមួយ ដើម្បីបញ្ចប់វប្បធម៌សង្គ្រាម ដែលធ្លាប់កើតមានពីអតីតកាល និងបន្តមកដល់បច្ចុប្បន្ន ក្នុងតំបន់មួយចំនួននៅអាស៊ី ក្នុងនោះប្រទេសកម្ពុជា ក៏បានធ្លាប់រងទុក្ខ ជាច្រើនទស្សវត្សរ៍កន្លងមក រហូតដល់ឆ្នាំ១៩៩៨។ព្រះរាជសារ ក៏បានអរគុណដល់ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានគំនិតដ៏ឆ្លាតវៃ ក្នុងការចាប់ដៃជាមួយអង្គការយូណេស្កូ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាសម្រាប់ ផលប្រយោជន៍មនុស្សជាតិ។

សូមជម្រាបថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យា សាស្ត្រ និងវប្បធម៌ របស់អង្គការ សហប្រជាជាតិ អង្គការ ICAPP និង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation