ក្រុមហ៊ុនវិនិយោគអាម៉េរិកសន្យាជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ខេត្តកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE

លោកស្រី williams អគ្គនាយកនាយិកាក្រុមហ៊ុន Ploy Green Land Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានសន្យាថានឹងបន្តខិតខំ កៀរគរអ្នកវិនិយោគ បរទេសឲ្យមកបណ្ដាក់ទុននៅកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺ លើវិស័យ អចលនទ្រព្យ កសិកម្ម សំណង់ ហិរញ្ញាវត្ថុ ធនាគារ រ៉ែ ថាមពល និងទេសចរណ៍។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាង រដ្ឋបាលខេត្ត កំពង់ស្ពឺ ជាមួយសមាគមអ្នកវិនិយោគកម្ពុជា~ ចិន កាលពីពេលថ្មីៗនេះ លោកស្រី បានអះអាងថា ខេត្តកំពង់ស្ពឺមានសក្តានុពលសម្រាប់វិនិយោគច្រើនផ្នែក ដែលបាន ជួយផ្តល់ការងារដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ។

ជាការឆ្លើយតបរដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងផ្ដល់ការ គាំទ្រ ព្រមទាំងជួយសម្របសម្រួលគ្រប់បែបយ៉ាងចំពោះគម្រោងវិនិយោគ លើគ្រប់ វិស័យ ដោយអនុវត្តតាមក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕ (ដោយ ៖ សុភា)  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation