ប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

សៀមរាប ៖ នៅមុនពេលចាប់ផ្តើម កិច្ចប្រជុំ​សមាជិកសភាស្រី្ត នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នាសណ្ឋាគារសុខា ខេត្តសៀមរាប,​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែមករានេះ បានជួបជាមួយ លោកជំទាវ ង្វៀន ធិគឹមងិន ប្រធានរដ្ឋសភាវៀតណាម។

បើតាមប្រសាសន៍ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ​ បានឲ្យដឹងថា ក្នុងជំនួបនេះលោកជំទាវ ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ អំពីលទ្ធផលនៃសន្និបាតកន្លងមក ក៏ដូចជាខួបលើកទី៤០ ជ័យជំនះ៧មករា ​នៃការផ្តួលរំលំ របបប្រល័យពូជសាសន៍​ ដែលបានប្រព្រឹត្តទៅ យ៉ាងត្រចះត្រចង់ជោគជ័យ។ ពីនោះទៅទៀត លោកជំទាវ ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោផងដែរ ដែលរយៈពេល២ឆ្នាំ ដែលលោកជំទាវ បានមកកម្ពុជា កាលពី២ឆ្នាំមុន រហូតដល់ពេលនេះ លោកជំទាវ បានសង្កេតឃើញថា កម្ពុជា​មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្នុងន័យនេះ លោកជំទាវ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កម្ពុជានឹងមានការអភិវឌ្ឍ កាន់តែខ្លាំងឡើងថែមទៀត។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានគោរពសម្ដែងរាយការណ៍ ជូនសម្តេចតេជោថា លោកជំទាវមកកាន់ ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដឹកនាំប្រតិភូ ដែលមានប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដែលមានទាំង ប្រធានអនុប្រធាន និងប្រតិភូផ្សេងៗទៀតផងដែរ ក្នុងន័យនេះ លោកជំទាវបានសម្ដែងនូវការគាំទ្រ ដល់កិច្ចប្រជុំ​សមាជិកសភាស្រី្ត នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅកម្ពុជានេះ ឲ្យបានទទួលជោគជ័យ និងជូនពរឲ្យកិច្ចប្រជុំនេះ ដំណើរការបានជោគជ័យ ព្រោះថាកន្លងមក រយៈពេលតាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ លោកជំទាវបានសង្កេតឃើញថា ដំណើរការនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ល្អជាទីបំផុត។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជូនចំពោះលោកជំទាវង្វៀន ចំពោះពាក្យពេចន៍ សម្ដែងនូវការអបអរសាទរផង ក៏ដូចជាជម្រាបជូន លោកជំទាវផងដែរថា ប្រទេសកម្ពុជា​ មានការអភិវឌ្ឍរហូតមកដល់ពេលនេះ មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែក ពីវៀតណាមបានឡើយ។ ក្នុងន័យនេះដែរ សម្តេចក៏បានសម្ដែងនូវអំណរគុណ ហើយក៏បានជូនពរ ឲ្យប្រតិភូរបស់លោកជំទាវ ទទួលបានជោគជ័យ ក្នុងបេសកកម្មនៅកម្ពុជា៕(  អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation