កម្ពុជាកំពុងទទួលបានឱកាសអភិវឌ្ឍន៍វិស័យត្បូងពេជ្រនិងគ្រឿងអលង្ការ
| ព័ត៌មានជាតិ
SHARE

រយៈពេល៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍន៍វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ខ្លួន និងទទួលបានឱកាសកាន់តែច្រើនជាងមុន។

បន្ទាប់ពីកម្ពុជាចូលទៅក្នុងប្រព័ន្ធពិភពលោក Kimberley process នៅចុងឆ្នាំ២០១២បូករួមនឹងការអនុគ្រោះពន្ធលើការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកកំពុងតែទាក់ទាញវិនិយោគិនពីខាងក្រៅច្រើនឡើងឲ្យមកវិនិយោគលើការកែច្នៃត្បូងមានតម្លៃនៅប្រទេសកម្ពុជា។

អ្នកជំនាញក្នុងវិស័យនេះបានអះអាងថា ការទទួលបានជោគជ័យក្នុងការចូលទៅក្នុងប្រព័ន្ធពិភពលោក Kimberley process របស់កម្ពុជា នឹងអាចធ្វើឲ្យ កម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃត្បូងដ៏សំខាន់មួយក្នុងតំបន់ទៀតផង។

សូមបញ្ជាក់ថា យោងតាមតួលេខក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ការធ្វើពាណិជ្ជកម្មត្បូងមានតម្លៃរបស់កម្ពុជា ក្នុង១ឆ្នាំៗមានទឹកប្រាក់ដល់ ទៅជាង១០០លានដុល្លារ៕ (អត្ថបទ៖ អាន ច័ន្ទថ្លា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation