រដ្ឋបាលជលផលប្រកាសបិទការនេសាទត្រីកាម៉ុងក្នុងដែននេសាទសមុទ្រកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឺងដល់ប្រជានេសាទទាំងអស់ថា រដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង «ប្លាធូ» នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៩។

អាស្រ័យហេតុនេះ រដ្ឋបាលជលផល សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង «ប្លាធូ» ទាំងអស់ នៅក្នុងដែននេសាទ សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មេត្តាបញ្ឈប់សកម្មភាពធ្វើនេសាទត្រីកាម៉ុង «ប្លាធូ» នេះ ចាប់ពីថ្ងៃទី១៥ ខែកមរា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ជាកំហិត។

ជាមួយនឹងការជូនដំណឹងអំពីការបិទមិនឱ្យនេសាទត្រីកាម៉ុង «ប្លាធូ» នេះដែរ រដ្ឋបាលជលផលបានបង្ហាញជំនឿថា ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង «ប្លាធូ»ទាំងអស់ នឹងចូលរួមគោរពតាមសេចក្តីជូនដំណឹងនេះ ដើម្បីរួមចំណែកថែរក្សានិងការពារធនធានជលផលសមុទ្រឱ្យបានគងវង្សទៅអនាគត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation