ដី​សម្បទាន​សង្គមកិច្ច​ ប្រមាណ​ជា​២.៤០០ហិកតា​ ត្រៀម​សម្រាប់​ចែក​ជូន​មុខ​សញ្ញា​អ្នក​ទទួល​ដី​
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ប្រជាពលរដ្ឋ​ដែល​ប្ដឹង​តវ៉ា​ទាមទារ​ដី​​ បាន​អបអរសាទរ​ចំពោះ​អាជ្ញាធរ​ខេត្តក្រចេះ​​ ដែល​បាន​ជួយ​ដោះ​ស្រាយ​លើ​ករណី​វិវាទ​នេះ​ និង​បាន​ចុះបង្ហាញទីតាំងដី​ សម្រាប់គោលដៅសម្បទានសង្គមកិច្ច ដល់​ប្រជាពលរដ្ឋ​​ ​ក្នុង​ចំណុច​ដីសម្បទាន​សេដ្ឋកិច្ច​​ ក្រុមហ៊ុន​ចម្ការ​កៅ​ស៊ូ​មេមត់​ ដែល​ស្ថិត​ក្នុង​ឃុំ​២ធ្នូ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​​​​។ ពួកគាត់​បាន​​យល់​ព្រម​ឲ្យ​អាជ្ញាធរ​ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​​ ធ្វើ​តាម​នីតិវិធី​សម្បទាន​ដី​សង្គម​កិច្ច​។

កា​រចុះបង្ហាញទីតាំងដី​ សម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ក្នុង​ចំណុច​ដីសម្បទាន​សេដ្ឋកិច្ច​​ ក្រុមហ៊ុន​ចម្ការ​កៅ​ស៊ូ​មេមត់​​​​ នា​ថ្ងៃ​ទី​១៤​ខែ​មករា​ ឆ្នាំ​២០១៩នេះ​ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ ខ័ណ្ឌ​ ចំណាន​ អភិបាល​រង​ខេត្ត​ក្រចេះ​ ទទួលបន្ទុក​ដី​ធ្លី​ និង​ឯកឧត្តម​ បេង ហុង​សុជាតិ​ខេមរ៉ូ​ អគ្គនាយក​លំនៅឋាន​ នៃ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​មាន​ការចូលរួម​ពី​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​។

​ជាមួយ​គ្នា​នេះ​ដែរ​ ដី​សម្បទានសង្គម​កិច្ច​ ​ដែល​អាជ្ញាធរ​ បាន​ចុះ​មក​បង្ហាញ​ទីតាំង​ដី​​ ដែលត្រៀម​សម្រាប់​ចែក​ជូន​ជូន​មុខ​សញ្ញា​អ្នក​ទទួល​ដី​ ក្នុង​ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចម្ការ​កៅ​ស៊ូ​មេមត់​ ​ចំនួន២ទីតាំង​ ​ប្រហែល​ជា​២.៤០០ហិកតា​ និង​ត្រូវ​ចែក​ជូន​បន្ទាប់​ពី​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ ចុះ​សិក្សា​វាយ​តម្លៃពី​ជីវភាព​រស់នៅ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ក្លាយ​ទៅ​មុខ​សញ្ញា​អ្នក​ទទួល​ដី​សម្បទានសង្គម​កិច្ច​ស្រប​ច្បាប់​ និង​តាម​នីតិវិធី​សម្បទាន​ដី​សង្គម​កិច្ច​៕ (ដោយ ៖ ​​នាង ចាន់ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation