នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន៥ថ្ងៃ
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០១៩នេះនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្កស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តការ និងការប្រើប្រាស់អាវុធក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាង លោកជំទាវនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនមានប្រសាសន៍ក្នុពិធីបើកវគ្គបណ្តុះបណ្តាលថា៖ស្ថានភាពបទល្មើសពាក់ព័ន្ធការជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារនៅកម្ពុជានៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់រួមគ្នាដើម្បីប្រយុទ្ធប្រឆាំង ឆ្លងតាមកិច្ចសហប្រតិបត្តការណ៍រវាងនគរបាលជាតិកម្ពុជាជាមួយនិងអង្គការមេត្រីអន្តរជាតិ និងសេចក្តីអំណរអន្តរជាតិកន្លងមកទទួលបានលទ្ធផលជាច្រើនក្នុងការស៊ើបអង្កេត បង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ លើអនីតិជនជាបន្តបន្ទាប់។

ឯកឧត្តមបន្តទៀតថាលទ្ធផលទាំងនេះបញ្ជាក់អោយឃើញច្បាស់ពីការខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជាក្នុងការស្រាវជ្រាវស៊ើប អង្កេតបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ។បើទោះបីជាកម្ពុជាទទួល បានសន្តិភាពពេញលេញ ហើយការប្រើប្រាស់អាវុធត្រូវបានកាត់បន្ថយយ៉ាងច្រើន ប៉ុន្តែចំពោះមន្ត្រីនគរបាលជំនាញដែលជាអ្នកអនុវត្តច្បាប់បាននិងកំពុងបំពេញភារកិច្ចក្នុងការ បង្ក្រាបបទល្មើស ចាប់ជនសង្ស័យនិងសង្គ្រោះជនរងគ្រោះ ចាំបាច់ត្រូវតែមានការស្វែងយល់ បន្ថែមនូវវិធីសាស្ត្រការពារខ្លួននិងការប្រើប្រាស់អាវុធពេលប្រតិបត្តការបង្ក្រាបបទល្មើសក្នុងការ ចាប់ខ្លួនជនសង្ស័យនិងសង្គ្រោះជនរងគ្រោះប្រកបដោយសុវត្ថិភាព ព្រមទាំងការសង្គ្រោះបឋមពេលមានរបួសនៅកំឡុងពេលប្រតិបត្តការនេះផងដែរ។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃមានការចូលរួមពីសំណាក់អង្គការចំនួនពីរ គឺអង្គការមេត្រីអន្តរជាតិ និងសេចក្តីអំណរអន្តរជាតិ ដែលមានគ្រូឧទ្ទេសនាមដែលមានបទពិសោធខ្ពស់មកពីសហរដ្ឋអាមេរិកនិងមានគ្រូជំនួយជាស្ត្រីចំនួន០២រូប ព្រមទាំងមានការចូលរួមពីសិក្ខាកាមជានាយនគរបាលពីតាមរាជធានី-ខេត្តចំនួន៧គឺ ភ្នំពេញ កំពត ពោធិសាត់ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ៕អត្ថបទនិងរូបភាព ៖ ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation