ស្ករត្នោត៥៣តោនត្រូវបានក្រុមហ៊ុនមួយចុងកុងត្រាទិញពីសហគមន៍ឈូកសាមគ្គីមានជ័យ ក្នុងខេត្តកំពង់ធំដើម្បីចែកចាយ ក្នុងស្រុកនិងក្រៅស្រុក
| ព័ត៌មានជាតិ
SHARE

កំពង់ធំ៖ ក្រុមហ៊ុន Signatures of Asia ដែលជាអ្នកផ្គត់ផ្គង់ស្ករត្នោតនាំមុខគេទាំងក្នុង និង ក្រៅប្រទេសបានចុះហត្ថលេខា ទទួលទិញ ស្ករត្នោត ចំនួន៥៣តោនពីសហគមន៍ឈូកសាមគ្គីមានជ័យ ដែលមានទីតាំងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ចូលទីផ្សាររបស់ខ្លួនដែលកំពុងមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីលោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ ឧស្សាហកម្មនៃក្រសួងកសិកម្ម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក ឃុំ និងអង្គការស្ថាប័នផ្សេងទៀត ក្នុងក្របខ័ណ្ឌផលិតកម្មកសិកម្ម តាមកិច្ចសន្យា ដែលនាំផលប្រយោជន៍ដល់កសិករដែលជាអ្នកផលិតស្ករត្នោតលក់បានតម្លៃខ្ពស់សមរម្យ និងធានាបានដល់អ្នក ប្រើប្រាស់ស្ករត្នោតសុទ្ធពិតប្រាកដមិនក្លែងក្លាយ។

លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Signatures of Asia បានថ្លែងថា កន្លងមកក្រុមហ៊ុនលោកធ្លាប់តែនាំចេញ ស្ករត្នោតដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអឺរ៉ុប តែដោយមើលឃើញថា អ្នកបរិភោគក្នុងស្រុកកំពុងជួបប្រទះបញ្ហា ស្ករត្នោតក្លែងក្លាយ ទើបក្រុមហ៊ុនលោកមកពង្រីកផលិតកម្មស្ករត្នោតនៅខេត្តកំពង់ធំនេះ ដែលធានាបាននូវស្តង់ដារផលិតផល ដូចគ្នានឹងផលិតផលនាំចេញដែរ ដើម្បីចូលរួមលើកកម្ពស់ជីវភាពកសិករនៅទីនេះផង និងធ្វើការផ្គត់ផ្គង់ស្ករត្នោតគុណភាព សុទ្ទល្អទាំងនេះ ទៅកាន់អ្នកប្រើប្រាស់ក្នុងស្រុកផង។

សូមជម្រាបថា សហគមន៍ឈូកសាមគ្គីមានជ័យ មានសមត្ថភាពផលិតនិងផ្គត់ផ្គង់ស្ករត្នោតធម្មជាតិរបស់ខ្មែរ ទៅឱ្យក្រុមហ៊ុន ដើម្បីចែកចាយទៅកាន់ទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេសនេះ គឺដោយមានការជួយសម្របសម្រួលពី គម្រោងអភិវឌ្ឍន៍អាជីវកម្ម ប្រកបដោយនិរន្តភាពនៅកម្ពុជា នៃអង្គការទស្សនៈពិភពលោកកម្ពុជា ដែលបានទទួលជំនួយពីរដ្ឋាភិបាលអូស្ត្រាលី (Australian Aid) ដែលគម្រោងមានគោលដៅបង្កើនប្រាក់ចំណូលដល់សមាជិកសហគមន៍កសិកម្ម ដើម្បីឆ្លើយតបជាមួយសុខុមាលភាពកុមារនៅក្នុងខេត្តកំពង់ធំ កណ្តាល និងខេត្តព្រះវិហារ។ ដោយមានគោលបំណងសំខាន់បី៖ ទី១/ ពង្រីក និងពង្រីងសហកមន៍កសិកម្ម ឲ្យមានអភិបាលកិច្ចល្អ ទី២/ ពង្រឹងសម្ថភាពសហគមន៍កសិកម្មលើការគ្រប់គ្រងអាជីវកម្ម និង ដំណើរការអាជីវកម្ម ទី៣/ បង្កើននូវ ចំណូល និង ផលិតភាពផលិតកម្ម របស់សមាជិកសហគមន៍កសិកម្ម។

គួររំឭកផងដែរថា នាពេលកន្លងមក អាជ្ញាធរមានសមត្ថកិច្ចបានបង្រ្កាបទីតាំងផលិតស្ករត្នោតក្លែងក្លាយជាច្រើន ដែលបាន យកមកផ្គត់ផ្គង់លើទីផ្សារទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលជាផលិតផលនាំឱ្យខូចសុខភាព ដល់អ្នកប្រើប្រាស់៕(អត្ថបទ៖ គង់ វណ្ណៈ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation