សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ​ទី១៤ ខែមករា ឆ្នាំ២០១៩។

ខាងក្រោមនេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល៖

​សម្តេច​តេជោ៖ មូលហេតុដែលយើងត្រូវធ្វើផ្លូវក្រវាត់ក្រុង ឬផ្លូវវាងក្រុង គឺដោយសារមុននេះផ្លូវជាតិនៃប្រទេសយើងមានទទឹងតែ៧ម៉ែត្រទេ ដែលពេលនោះថា ប៉ុណ្ណឹងផ្លូវធំហើយ ប៉ុន្តែបច្ចុប្បន្នដោយសារកត្តាសន្តិភាព ការរីកចម្រើនច្រើន។

សម្តេចតេជោ៖ បញ្ហាធំរបស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនមិនមានឡាន មិនមានម៉ូតូជិះដូចកាលពីជំនាន់មុនទេ គឺបញ្ហារបស់យើងបច្ចុប្បន្នដោយសារឡាន ម៉ូតូ កង់ច្រើនពេក មធ្យោបាយធ្វើដំណើរមានកំណើនច្រើន។

សម្តេចតេជោ៖ ភាពត្រឹមត្រូវនៃនយោបាយរបស់អ្នកដឹកនាំប្រទេស ទើបប្រជាជនមានឱកាសអភិវឌ្ឍន៍ជីវភាព ប្រសិនបើនយោបាយខុសដូចជំនាន់ ប៉ុលពត ទោះយើងប្រឹងប៉ុណ្ណាក៏នៅតែស៊ីបបរដែរ។

សម្តេចតេជោ៖ ការដឹកនាំប្រទេសធ្វើឲ្យមានសន្តិភាព នេះហើយជាឱកាសមាសឱកាសប្រាក់របស់ប្រជាជនយើង។


សម្តេចតេជោ៖ សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី២០ដល់២៣ មករា ២០១៩ ដើម្បីបង្កើនទំនាក់ទំនងគ្រប់វិស័យ ជាពិសេសគឺទាក់ទាញភ្ញៀវទេសចរ។

សម្តេចតេជោ៖ នៅឆ្នាំ២០១៨យើងទទួលបានភ្ញៀវទេសចរចិនបាន១លាន ៦សែននាក់។

សម្តេចតេជោ៖ កម្ពុជាយើងចង់បានគោលដៅទទួលភ្ញៀវទេសចរចិនឲ្យបាន៣ ទៅ៤លាននាក់ ហើយត្រូវទិញអង្ករកម្ពុជាហូបពេលមកទេសចរណ៍នៅកម្ពុជា ចំណែកប្រទេសថៃវិញបច្ចុប្បន្នគេទាក់ទាញភ្ញៀវទេសចរចិនបាន១០លាននាក់ហើយ។

សម្តេចតេជោ៖ ចង់បានភ្ញៀវទេសចរចិននៅឆ្នាំ២០២០ឲ្យបាន៥លាននាក់។

សម្តេចតេជោ៖ យើងធ្វើសេដ្ឋកិច្ចមិនមែនទាក់ទងតែប្រទេស១ ឬផ្នែកមួយនោះទេ យើងធ្វើច្រើនផ្នែក ទំនាក់ទំនងច្រើនប្រទេស។

សម្តេចតេជោ៖ យើងមិនត្រូវធ្វើជាប្រទេសដែលគេផ្ទប់ក្បាលសេដ្ឋកិច្ច យើងស្ទះខ្យល់នោះទេ យើងមានផ្លូវច្រើន។

សម្តេចតេជោ៖ សម្តេច​ប្រៀបធៀបសេដ្ឋកិច្ចប្រទេសទៅនឹងរាងកាយមនុស្សយើងថា ច្រមុះយើងតឹង យើងដកដង្ហើមតាមមាត់ កុំពឹងតែមួយច្រក។

សម្តេចតេជោ៖ សម្តេច​រំឭកថា កាលមហាសន្និបាតបក្ស សម្តេចបានលើកឡើងហើយថា យើងពង្រឹងខាងក្នុងប្រទេស យើងបង្កើនមិត្តខាងក្រៅឲ្យច្រើន។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation