រថយន្តយីឌុប វ៉ាជែងគ្នាជាប់រង្វង់មូលបណ្ដាលឲ្យប៉ះទង្គិចគ្នា បង្កការកកស្ទះ ដោយមិនអាចសម្រួលគ្នាបាន
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ រយៈពេលជាង ៣០នាទី មិនទាន់ឃើញ នគរបាលចរាចរណ៍ មកដល់កន្លែងកើតហេតុបណ្ដាលឲ្យកកស្ទះក្នុងករណីគ្រោះថ្នាក់នៅរង្វង់មូលស្រុកស្នួល នៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃ១៣ មករា២០១៩ ។

យោងតាមសភាពជាក់ស្តែង រថយន្តយីឌុប វ៉ាជែងគ្នាជាប់រង្វង់មូលបណ្ដាលឲ្យប៉ះទង្គិចគ្នា បង្កការកកស្ទះ ដោយមិនអាចសម្រួលគ្នាបាន ។ មូលហេតុមួយទៀត ពេលនគរបាលស្រុកមកដល់ក៏បញ្ជាឲ្យរថយន្តបើកចេញដោយគ្មានធ្វើការវាស់វែង ដោយគ្មានហេតុផល ក្នុងនោះផងដែរ ម្ចាស់រថយន្តរងការខូចខាត មិនព្រមហើយប្រកែកគ្នាជាមួយសមត្ថកិច្ចដោយបញ្ជាក់ថា ឲ្យយករថយន្តចេញយ៉ាងម៉េចបើមិនវាស់វែងបាញ់ថ្នាំបញ្ជាក់ទីតាំងផងនោះ។

ប្រជាពលរដ្ឋនិងអ្នកបើកបរដែលឈប់ចតរថយន្តមើលការកកស្ទះនេះបានសសើរដល់ម្ចាស់រថយន្តរងគ្រោះថាចេះច្បាប់ជាងនគរបាលស្រុកស្នួល ហើយក៏មានការសើចចំអកឡកឡាយ ដល់សមត្ថកិច្ចផងដែរ ដោយបញ្ជារថយន្តយកចេញដោយមិនអនុវត្តតាមច្បាប់ ដោយមិនបាញ់ថ្នាំវាស់វែង។

សូមបញ្ជាក់ថារយៈពេលជាង៣០នាទី គេមិនទាន់ឃើញសមត្ថកិច្ចមកដល់ ហើយកន្លែងកើតហេតុការនេះនៅក្បែរសាលាស្រុកស្នួលនិងអធិការស្រុក៕ (ព័ត៌មានបឋម) ដោយ ៖ នាង ថាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation