គ.ជ.ប បានទទួលស្គាល់គណបក្ស២ទៀតហេីយ ចុះបញ្ជីជាផ្លូវការនាថ្ងៃអាទិត្យនេះ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ គិតត្រឹមថ្ងៃនេះ ទី២០ ខែឧសភា ឆ្នាំ២០១៨ គណបក្សនយោបាយដែលមានសិទ្ធចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៦ មានសរុបចំនួន ១៥ហើយ បន្ទាប់គណបក្សនយោបាយចំនួនពីរទៀតទើបតែត្រូវបានគ.ជ. ប ទទួលស្គាល់ការចុះបញ្ជីនាថ្ងៃនេះ ដែលរួមមានគណបក្សខ្មែរក្រោក និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។

យោងតាមការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ សមាជិក និងអ្នកនាំពាក្យ គជប បានអោយដឹងថា នៅថ្ងៃស្អែកទី២១ខែឧសភានេះ គជប នឹងទទួលស្គាល់គណបក្សដទៃផ្សេងទៀត។

សូមជំរាបថា គណបក្សទាំង១៥ ដែលត្រូវបានគ.ជ.ប ទទួលស្គាល់ចុះបញ្ជីរួមមាន គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ,គណបក្សហ្វ៊ុនស៊ិនប៊ិច,គណបក្សខ្មែរឈប់ក្រ,គណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,គណបក្សខ្មែរតែ១,គណបក្សពន្លឺថ្មី,គណបក្សធម្មាធិបតេយ្យ ,គណបក្សមាតុភូមិយេីង,
គណបក្សខ្មែរក្រោកឈរ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation