នាយឧត្តមសេនីយ៍ នេត សាវឿន ដកស័ក្ដិមន្ដ្រីនគរបាល២នាក់ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេចដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចដែលទើបទទួលបាននាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ។

នាយឧត្តមសេនីយ៍ នេត សាវឿន មន្ដ្រីនគរបាលដែលត្រូវដាក់ពិន័យទាំង២នាក់នោះ ទី១៖អនុសេនីយ៍ឯក ពិន សុភ័ក្រ្ក មន្ដ្រីនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ និងទី២៖អនុសេនីយ៍ឯក ស្រី វាសនា មន្ដ្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ៕អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation